Fellaini ប្ដឹង​ក្រុមហ៊ុន​ស្បែក​ជើង​ទារ ២,៤​លាន​អឺរ៉ូ​ព្រោះ​​ធ្វើ​ឲ្យ​គេលេងធ្លាក់

  • 2017-11-08 03:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ Marouane Fellaini បាន​រក​ឃើញ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រូប​គេ​លេង​ធ្លាក់​ទម្រង់​លេង​ជាមួយ​ Manchester United ​ហើយ​គឺ​ដោយ​សារ​ការ​ពាក់​ស្បែកជើង​ទាត់​បាល់​ដែល​មិន​ត្រូវ​ស្តង់ដារ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​

ស្បែកជើង New Balance មួយក្នុងចំណោមស្បែកជើងច្រើនទៀតរបស់ Fellaini

ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​​​ឧបត្ថម្ភ​ស្បែក​ជើង​ ដោយ​ក្រុម​ហ៊ុន​ផលិត​សម្ភារៈ និង​ឯកសណ្ឋាន​កីឡា​ឈ្មោះ​ New Balance។ Fellaini ​រិះគន់​ថា​ស្បែកជើង​ដែល​ខ្លួន​ពាក់​គ្មាន​គុណភាព​ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ប្ដឹង​ទារ​សំណង​ ២,៤​លាន​អឺរ៉ូ។

កីឡាករ​សំបូរ​សក់​វ័យ​២៩​ឆ្នាំ​ត្អូញត្អែរ​​ ​​ពេល​​ពាក់​ស្បែកជើង​ New Balance ម្ដង​ៗ​​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ ថែម​ទាំង​ប៉ះពាល់​ដល់​ទម្រង់​លេង​ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​​មាន​មូលដ្ឋាន​នៅ​អាមេរិក​បកស្រាយ​ថា​ ​ពេល​ក្រុម​ហ៊ុន​សួរ​ថា​តើ​មាន​បញ្ហា​អ្វី​ឬ​អត់? Fellaini មិន​ដែល​មាន​ប្រតិកម្ម​​អ្វី​​ទេ ហើយ​តែង​ឆ្លើយ​ថា​គ្មាន​បញ្ហា និង​សរសើរ​​ស្បែក​ជើង​ថា​​​ល្អ​ឥត​ខ្ចោះ៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត