ពិសេស​​បាត់!អ្នក​មាន​ចំណូល​មធ្យម​នឹង​ពេញចិត្ត​ បើ​ដឹងពី​លក្ខខណ្ឌ​ទិញ​"ផ្ទះ​តម្លៃ​សមរម្យ​"

  • 2017-11-08 07:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រសួង​រៀប​ចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បាន​ប្រកាស​បើក​ការដ្ឋា​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​បែប​ខុនដូ​ ក្រោម​ការសាងសង់​​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​របស់ជប៉ុន​ ​ឈ្មោះថា​ ​"អារ៉ាខាវ៉ា"​ ​ដើម្បី​សាងសង់​លំនៅដ្ឋាន​កណ្ដាល​ទីក្រុង​ភ្នំពេញ ​សម្រាប់​ប្រជាជន​កម្ពុជា​ដែលមាន​ប្រាក់ចំណូល​មធ្យម​ ​អាច​មាន​លទ្ធភាពបាន​រស់នៅ​សមរម្យ។​

ថ្លែងក្នុងពិធី​សម្ពោធបើក​ការដ្ឋា​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​វិនិយោគ​ទឹកប្រាក់ប្រមាណ ​៧០លានដុល្លារ​ នា​ព្រឹកមិញ​នេះ​ លោក ​អាឡិច យ៉ាស៊ូម៉ូតូ ​សហ​ស្ថាបនិក​ក្រុមហ៊ុន​អារ៉ាខាវ៉ា​ បាន​ថ្លែង​ថា លំនៅដ្ឋាន​បែប​ខុនដូ​នេះ​នឹងដាក់លក់ក្នុងតម្លៃចន្លោះពីជាង ២ម៉ឺន ទៅ ៣ដុល្លារ។ ​លោកថា «ចំពោះ​លក្ខខណ្ឌសម្រាប់​ប្រជាជន​ដែលមាន​បំណង​ចង់ទិញ​លំនៅដ្ឋាន​នេះ​វិញ គ្មានអ្វីស៊ាំញ៉ាំនោះទេ​ ដោយក្រុមហ៊ុន​មិន​កំណត់​ថាអតិថិជន​ជាអ្នកណា​ទេ​ ​ឲ្យតែ​អ្នកមាន​លទ្ធភាព​អាចទិញ​បាន​ទាំង​អស់​ ប៉ុន្តែ​លើកលែង​អ្នក​ធ្វើ​វិនិយោគ ​ដែល​ទិញ​ទុក​លក់ឬជួល​បន្ត​ប៉ុណ្ណោះ​»។

ដោយ​ឡែក​សម្រាប់​ប្រាក់​កក់​គឺមិន​តម្រូវ​បង់មុន​ឡើយ​ ​រហូត​ដល់​ការ​សាងសង់​បញ្ចប់​ជាស្ថាពរ​ ទើប​ក្រុមហ៊ុន​តម្រូវ​ឲ្យអតិថិជន​តំកល់​ប្រាក់​ ៣០% និង​អាច​ខ្ចីធនាគារ​ដើម្បី​បង់​រំលស់​រយៈពេល​ ១០ ​ទៅ ២០ឆ្នាំ​ទៀត​ក៏បាន​។ តែយ៉ាងណា​ក្រុមហ៊ុន​ស្នើអតិថិជន​ឲ្យបើកគណ​នេយ្យ​សន្សំប្រាក់​ជាមុន​ យ៉ាង​ហោច​ណាស់ក៏តម្កល់ក្នុងកុង​ធនាគារចំនួន ​៣០%នៃ​តម្លៃផ្ទះ​សរុប​ដែរ​។ រីឯប្រាក់​សន្សំ​ទាងនេះ​​ ក្រុមហ៊ុន​បាន​សន្យា​ថា នឹង​មិន​ប៉ះពាល់​ដាច់​ខាត​។ លោក ​អាឡិច បន្ថែម។

គម្រោងនេះមានទីតាំង​ស្ថិតនៅ​ភូមិផ្សារ​ទឹកថ្លា​ សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ នឹង​សាងសង់​លើផ្ទៃ​ដីជាង​ ១៣ ពាន់​មែត្រការ៉េ​ សាងសង់​ជាពីរ​ដំណាក់កាល​ ដោយ​ដំណាក់កាល​ទី ១ សាងសង់​អគារ​ចំនួន ១០ ចែកជា ៥ ប្លុក ​ដោយ ១ប្លុក ​មាន ២អគារ ​និងមានកម្ពស់ ​១៩​ជាន់​ ទៅ ២៣ជាន់ មាន​បន្ទប់​ស្នាក់​នៅ​សរុប​ប្រមាណ​ ២០០០យូនីត ដោយ១​យូនីត មាន​ទំហំ ៣x៧ ម៉ែត្រការ៉េ៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត