ក្ដៅៗ! Song Joong Ki នឹង​មាន​វត្តមាន​ជាពិសេសក្នុង​កម្មវិធី MAMA ឆ្នាំ ២០១៧

  • 2017-11-09 02:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីព័ត៌មានរៀបការបានកក្រើកពេញពិភពលោកមក ពេលនេះមានដំណឹងរំភើបមួយទៀតទាក់ទងនឹងស្វាមីរបស់តារាសម្ដែង Song Hye Kyo ដែលអាចនឹងមានវត្តមានក្នុងកម្មវិធី MAMA ឆ្នាំ ២០១៧។

បើតាមប្រភពមួយចេញពីផលិតកម្មរបស់តារាសម្ដែង Song Joong Ki (Blossom Entertainment) បានឲ្យដឹងនៅថ្ងៃទី ០៩ ខែវិច្ឆិកានេះថា**៖ "Song Joong Ki នឹងចូលរួមជាពិសេសជាពិធីករ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំ MAMA ឆ្នាំ ២០១៧ នៅទីក្រុងហុងកុង ដែលប្រព្រឹត្តិទៅនាថ្ងៃទី ០១ ខែធ្នូ នៅទីលាន AsiaWorld-Expo Arena។ ជាមួយគ្នានោះ ថ្មីៗនេះយើងក៏កំពុងធ្វើការលើ ការងារនេះដែរ"។**

Song Joong Ki ក្នុង​កម្មវិធី MAMA ឆ្នាំ ២០១២

នេះជាដំណឹងរីករាយមួយទៀត សម្រាប់អ្នកគាំទ្រទាំងអស់របស់តារាប្រុសរូបនេះ ហើយវាក៏ជាការបង្ហាញខ្លួនលើកដំបូងជាផ្លូវការរបស់លោក ក្រោយពីរៀបការហើយដែរ។ រម្លឹកទៅកាលពីឆ្នាំ ២០១២ Joong Ki ក៏ធ្លាប់ជាពិធីករដែរ សម្រាប់កម្មវិធី Mnet Asian Music Award (MAMA) ក្នុង​ទីក្រុង​ហុងកុង ដូចគ្នា៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី