ហេតុ​ផល​ ​អ្នក​ទេសចរ​អាស៊ី​សម្រុក​​ទៅ​លេង​ ឡាស វេហ្គាស់​

  • 2017-11-09 02:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​ឡាស វេហ្គាស់​ របស់​សហរដ្ឋ​អាមេរិក​បាន​​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​​ចំនួន​ភ្ញៀវ​ទេសចរ​ពី​ទ្វីប​អាស៊ី​​នៅ​មាន​​​​កម្រិត បើ​ប្រៀប​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ពី​តំបន់​ផ្សេង​ៗ​ទៀត។ យ៉ាង​ណា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ភ្ញៀវ​ទេសចរ​ពី​ទ្វីប​អាស៊ី​បាន​ទៅ​ទស្សនា​រហូត​ជាប់​កំណត់​ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍។

តាម​ប្រភព​អង្គការ​ Downtown Las Vegas Alliance ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៨​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ភ្ញៀវ​ទេសចរ​ពី​ទ្វីប​អាស៊ី​បាន​កើន​ឡើង​ជា​លំដាប់​គួរ​ឲ្យ​កត់​សំគាល់​ទៅ​​លេងទី​ក្រុង​ឡាស វេហ្គាស់ របស់​សហរដ្ឋ​អាមេរិក​ ជា​ពិសេស​តំបន់ Las Vegas Alliance។ ហេតុ​​ផល​មួយ​ចំនួន​​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​អាស៊ី​ខ្លាំង។   ទី​ក្រុង​ឡាស វេហ្គាស​បាន​ផ្តោត​លើ​ការ​កែ​ប្រែ​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​ឲ្យ​មាន​ក្លាយ​ជា​ទី​កម្សាន្ត​ដ៏​រស់​រវើក ទាក់ទាញ​ និង​សំបូរ​បែប​បំផុត​​ស្រប​តាម​អ្នក​​ទេសចរ​មក​ពី​តំបន់​នីមួយ​ៗ​ដើម្បី​ក្រេប​យក​បទ​ពិសោធ​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ក្នុង​ជីវិត។   ភាព​ស្រស់​ស្អាត​នៃ​ទី​ក្រុង​ដែល​តុប​តែង​លំអ​​យ៉ាង​ប្រណីត​ជាមួយ​នឹង​សុវត្ថិភាព​តាម​ទី​សាធារណៈ​ដែល​ងាយ​ស្រួល​កម្សាន្ត​រីក​រាយ​បំផុត។ អ្នក​ទេសចរ​ស្វែង​រក​​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ ជា​ពិសេស​អ្នកទេសចរ​ពី​អាស៊ី​ដែល​មាន​ជម្រើស​តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួន។ ការ​ផ្ទុះ​​ឡើង​នៃ​វិស័យ​ទេសចរណ៍​នៅ​ឡាស វេហ្គាស​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​រស់​នៅ​ទី​ក្រុង​នេះ​បាន​ព្យាយាម​ផ្តោត​លើ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​ប្លែក​គ្មាន​ពីរ។

ភ្ញៀវ​ទេសចរ​អាស៊ី​កំពុង​ស្វែង​រក​បទ​ពិសេស​នៅ​ឡាស វេហ្គាស​​ដែល​ផ្ដល់​ភាព​សំបូរ​បែប​ សុវត្ថិភាព​ និង​ផ្លូវ​ថ្នល់​ស្អាត ជា​ពិសេស​ទី​ធ្លា​សាធារណៈ​ស្រស់​ស្អាត​បំផុត។   ដឹង​ច្បាស់​ហើយ​ថា ទី​ក្រុង​ម៉ាកាវ​របស់​ប្រទេស​ចិន​កំពុង​ក្លាយ​ជា​តំបន់​ស្តេច​ល្បែង​នៅ​អាស៊ី​ ឬ​តំបន់​ស្បែង​ទី​២​នៅ​លើ​លោក បើ​ធៀប​នឹង​​ឡាស វេហ្គាស ប៉ុន្តែ​ភ្ញៀវ​ពី​អាស៊ី​កាន់​តែ​សម្រុក​ទៅ​អាមេរិក​ដែល​ជា​ឋាន​សំបូរ​វប្បធម៌​ដ៏​សំបូរ​បែប។ ​ ឧទ្យាន​ដ៏​ល្បី​ល្បាញ​ Container Park ជា​ឋាន​សួគ៌​ផ្សារ​ទំនើប​​ដែល​ជា​បេះ​ដូង​នៃ​ទី​ក្រុង​ឡាស វេហ្គាស។ ផ្លូវ​ Fremont Street មាន​មនុស្ស​ដើរ​កម្សាន្ត​ដ៏​រស់​រវើក​ដែល​ប្រមូល​ផ្តុំ​ដោយ​​កាស៊ីណូ និង​រមណីយដ្ឋាន។ មួយ​ទៀត វា​ជា​កន្លែង​ប្រមូល​​ផ្តុំ​ដោយ​អាជីវកម្ម​ក្នុង​ស្រុក​ដ៏​អស្ចារ្យ​ដូច​ជា​  Eat Downtown Las Vegas, Carson's Kitchen, Gold Spike និង Donut Bar Las Vegas ជា​ដើម។

អ្វី​ដែល​ងាយ​ស្រួល​មួយ​ទៀត​នោះ​គឺ​ការ​ហោះ​ហើរ​ចេញ​ពី​អាស៊ី​មួយ​ចំនួន​ទៅ​​ឡាស វេហ្គាស​ផ្ទាល់​​ដោយ​មិន​មាន​ផ្លាស់​ប្ដូរ​ជើង​ហោះ​ហើរ​ឡើយ។ ភ្ញៀវ​ភាគ​ច្រើន​ចេញ​ពី​ប្រទេស​ចិន​ដែល​ទៅ​កម្សាន្ត​នៅ​ទី​នោះ​ដែល​ពួក​គេ​មិន​ត្រឹម​តែ​​ទៅ​លេង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ទៅ​​ធ្វើ​ជំនួញ​ផង​ដែរ។   ហេតុផល​​នៃ​ការ​កើន​ឡើង​ជំនួញ​ពី​អាស៊ី​ទៅ​ឡាស វេហ្គាស​ដោយ​សារ​កម្មវិធី​រដ្ឋាភិបាល​ហៅ​កាត់​ថា EB-5 ដែល​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​តាម​រយៈ​ green cards។ ជន​ជាតិ​ចិន ជា​ពិសេស​សាច់​ញាតិ​​ដែល​​កាត់​ចិន-អាមេរិកបាន​កំពុង​រីក​ចម្រើន​​ជា​លំដាប់​នៅ​ឡាស វេហ្គាស៕

ប្រភព៖ littlerabbitsadventure   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា