ក្មេងប្រុស១៤ឆ្នាំ អាចបង្វិលក្បាល​បែរក្រោយ​បាន ១៨០​ដឺក្រេ គួរឲ្យខ្លាច (មានវីដេអូ)

  • 2017-11-09 03:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​​ជនជាតិ​​ប៉ាគីស្ថាន​ម្នាក់ ​ឈ្មោះ​ Muhammad Sameer អាយុ ១៤​ឆ្នាំ កំពុង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​អាច​បង្វិល​​ក្បាល​បែរ​ក្រោយ​រហូត​ដល់ ១៨០​ដឺក្រេ។

​ក្មេង​​ប្រុស​ម្នាក់​នេះ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «មនុស្ស​ទីទុយ» ​រស់​នៅ​ទីក្រុង​ការ៉ាឈី ភាគ​ខាង​ត្បូង​ប្រទេស​​ប៉ាគីស្ថាន តែង​តែ​ត្រូវ​គេ​ឃើញ​ប្រើ​ដៃ​បង្វិល.ក​​បែរ​ក្រោយ​ទាំង​មិន​មាន​បញ្ហា។

សមត្ថភាព​ដ៏​អស្ចារ្យ និង​កម្រ​ប្រទះ​ឃើញ​នេះ ​ធ្វើ​ឲ្យ​គេ​សង្ឃឹម​ថា Sameer នឹង​អាច​ឈាន​ជើង​ចូល​វិស័យ​ភាព​យន្ត​ហូលីវូដ​បាន​ជាក់​ជា​មិន​ខាន។ បើ​តាម​សម្ដី​របស់​យុវជន​ដដែល​និយាយ​ថា កាល​​​នៅ​អាយុ ៦ ឬ ៧​ឆ្នាំ គេ​បាន​ឃើញ​តួអង្គ​ក្នុង​រឿង​ហូលីវូដ​បែប​រន្ធត់​ម្នាក់ បាន​បែរ​ក្បាល​មក​ក្រោយ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ រួច​​​ចាប់​ផ្ដើម​ហាត់​បែរ​ក្បាល​​តាម​ រហូត​បាន​ពីរ​បី​ខែ​គេ​ក៏​អាច​ធ្វើ​បាន​។

​ "​ម្ដាយរបស់​​ខ្ញុំ​បាន​ទះ​កំផ្លៀង​​ខ្ញុំ ពេល​ឃើញ​ខ្ញុំ​ធ្វើ​បែប​នេះ ហើយ​ប្រាប់​កុំ​ឲ្យ​ធ្វើ​បែប​នេះ​ទៀ​ ព្រោះ​មិន​ចង់​ឲ្យ​ឈឺ.ក តែ​ចុងក្រោយ​គាត់​ដឹង​ថា ប្រហែល​នេះ​ជា​កាដូ​របស់​ព្រះ​ប្រទាន​ឲ្យ​ គាត់​ក៏​ឈប់​ហាម​ខ្ញុំ។ ក្ដី​ស្រមៃ​របស់​ខ្ញុំ គឺ​ធ្វើ​ឲ្យ​ដូច​តួអង្គ​ក្នុង​រឿង​ហូលីវូដ​​​នោះ​"។ ប្រភព​ខាង​លើ​បន្ថែម។

Sameer ​បាន​​បោះ​បង់​ចោល​ការ​សិក្សា និង​ចូល​រួម​ក្នុង​ក្រុម​រាំ​មួយ​ឈ្មោះ​ថា Dangerous Boys ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ បន្ទាប់​ពី​ឪពុក​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជំងឺ​ដាច់​សរសៃឈាម​បេះ​ដូង៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ New York Post   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម