Hazard និយាយ​មួយ​ឃ្លា ដូច​បើក​ផ្លូវ​ឲ្យ Real Madrid អរ

  • 2017-11-10 03:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard បាន​ដាស់​ស្មារតី​របស់ Real Madrid បន្ទាប់​ពី​​បាន​និយាយ​ថា គេ​រីករាយ​​​បើ​មាន​ឱកាស​លេង​ក្រោម​ការ​ដឹក​នាំ​របស់  Zinedine Zidane។

នា​ពេល​កន្លង​ទៅ Madrid ក៏​ធ្លាប់​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​បែលហ្សិក​នេះ​ដែរ តែ​មិន​អាច​សម្រេច​បំណង។ អំឡុង​ពេល​កំពុង​បំពេញ​ភារកិច្ច​ឲ្យ​ជម្រើស​ជាតិ Hazard បាន​លើក​ឡើង​ថា លេង​ក្រោម​អ្នក​ចាត់ការ​របស់​ Real បច្ចុប្បន្ន​គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន។

“គ្រប់​គ្នា​ដឹង​ អំពី​ការ​គោរព​របស់​ខ្ញុំ​ចំពោះ Zidane។ ពី​អតីត​កាល​លោក​ជា​កីឡាករ បច្ចុប្បន្ន​ជា​គ្រូ។ គាត់​ជា​និមិត្តរូប​របស់​ខ្ញុំ។ ប្រាកដ​ណា​ ខ្ញុំ​មិន​អាច​ដឹង​ នឹង​មាន​អ្វី​កើត​ឡើង​សម្រាប់​អាជីព​ខ្ញុំ​នៅ​ពេល​ខាង​មុខ​ទេ ប៉ុន្តែ​ការ​លេង​ក្រោម​ការ​ដឹក​នាំ​របស់ Zidane គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ"។ សម្ដី Hazard ប្រាប់​សារព័ត៌មាន។

ទោះ​និយាយ​បែប​នេះ​ក្ដី កីឡាករ​វ័យ​២៦​ឆ្នាំ​​ក៏​បាន​បន្ថែម​ថា គេ​គ្មាន​បំណង​ចេញ​ពី Chelsea ពេល​នេះ ព្រោះ​កុងត្រា​នៅ​វែង​ឆ្ងាយ​ដល់​២០២០៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ