២ ចំណុច​​ដែល​គ្រូ​មីយ៉ាន់ម៉ា​មើល​ឃើញ​​ថា កម្ពុជា ត្រូវ​កែប្រែ

  • 2017-11-10 02:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូ​បង្វឹក​មីយ៉ាន់ម៉ា​លោក Gerd Zeise ​មើល​ឃើញ​ថា កម្ពុជា លេង​ល្អ​តែ​នៅ​ស្ទើរ​ ២ ចំណុច​នេះ​ដែល​ត្រូវ​កែប្រែ​ ក្រោយ​​ម្ចាស់​ផ្ទះ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​​ភ្ញៀវ ២-១ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​កាល​ពី​យប់​មិញ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក Gerd Zeise

​គ្រូ​បង្វឹក​​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា កម្ពុជា ស្ទើរ​តំបន់​ប្រយុទ្ធ គួរ​ណាស់​ព្យាយាម​ហាត់​​ទាត់​សម្រេច​ទី​ឲ្យ​បាន​ច្បាស់​ជាង​នេះ។ ​ទី​២ គឺ​តំបន់​ការពារ​កណ្ដាល ហាក់​​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ដៃ​គូ​។

ក្រៅ​ពី​ចំណុច​អវិជ្ជមាន​គ្រូ​បង្វឹក​រូប​នេះ​​បង្ហាញ​ពី​ចំណុច​ល្អ​​របស់​កម្ពុជា​ថា ​មាន​ការ​សហការ​ជា​ក្រុម​បាន​​ល្អ។ ​លោក​ពិត​ជា​មាន​ការ​កោតសរសើរ​​ចំពោះ​ឆន្ទៈ​​របស់​កីឡាករ​កម្ពុជា ​សម្រាប់​ចំណុច​​ខ្សោយ​របស់​កម្ពុជា​​ខាង​លើ​ លោក​​គិត​ថា កើត​ឡើង​ប្រហែល​មក​ពី​ការ​ប្រមូល​ផ្ដុំ​របស់​កម្ពុជា​មាន​រយៈ​ពេល​ខ្លី​ពេក។

​ការ​ប្រកួត​មិត្ត​ភាព​នេះ​ក្រុម​ទាំង​ពីរ​ដើម្បី​ត្រៀម​ខ្លួន​ការ​ប្រកួត​ផ្លូវ​ការ​ជម្រុះ AFC Asian Cup ដែល​កម្ពុជា​​ត្រៀម​ប៉ះ​ ហ្សកដានី ខណៈ មីយ៉ាន់ម៉ា ត្រៀម​ជួប​ឥណ្ឌា ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដូច​គ្នា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី