ក្រូអាត​ ស៊ី​ក្រិក​ចាស់​ដៃ មាន​សង្ឃឹម​ខ្ពស់​ឡើង​ World Cup

  • 2017-11-10 01:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ក្រូអាត​កំពុង​សម្លឹង​ទៅ​រុស្សី​ឆ្នាំ​ក្រោយ​ហើយ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រិក ក្នុង​វគ្គ​ play-off ជុំ​ចុងក្រោយ​ នៅ​ផ្ទះ​ខ្លួន​ឯង​កាល​ពី​យប់​មិញ​​ដល់​ទៅ ៤-១ ឯណោះ។

Luka Modric , Nikola Kalinic, Ivan Perisic និងAndrej Kramaric គឺ​ជា​វីរបុរស​របស់​ក្រូអាត​ដែល​បាន​រក​គ្រាប់​បាល់​ ទោះ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Mario Mandzukic។ ចំណែក​ឯ​មួយ​គ្រាប់​របស់​ក្រិក​សម្រេច​ទី​​ដោយ​កីឡាករ Sokratis Papastathopoulos។

តាម​រយៈ​លទ្ធផល​នេះ​ក្រូអាត​មាន​គ្រាប់​ចំណេញ​ដល់​ទៅ​៣​គ្រាប់ ទុក​ទៅ​ទប់ទល់​នៅ​ផ្ទះ​ក្រិក​វិញ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ដែល​ជា​ការ​ប្រកួត​ជើង​ទី​២។ ងាក​ទៅ​ប្រកួត​ play-off ក្នុង​តំបន់​អឺរ៉ុប​មួយ​គូ​ទៀត​អៀរឡង់​ខាង​ជើង​បាន​​ចាញ់​ក្រុម​ភ្ញៀវ​ស្វីស​ ០-១។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត​​ ដំណើរ​ថ្ងៃ​​​គ្នា​ជាមួយ​ ក្រិក​និង​ក្រូអាត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ