ទូរសព្ទ​ ៦ ​​ម៉ូដែល​មាន​កាមេរ៉ា​ល្អ​ដាច់​គេ​ក្នុង​លោក

  • 2017-11-10 04:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​វិបសាយ​ DxOMark ដែល​ជា​អ្នក​ជំនាញ​ខាង​ដាក់​ពិន្ទុ​​គុណភាព​រូបភាព​របស់​កាមេរ៉ា ​បាន​បង្ហាញ​ថា​បច្ចុប្បន្ន​នេះ​មាន​ស្មាតហ្វូន​ចំនួន​ ៦ ម៉ូដែល​ ដែល​​មាន​បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្លាំង​លើស​គេ។ ស្មាតហ្វូន​ទាំង​ ៦ ម៉ូដែល​នោះ​មាន​ដូច​ខាង​ក្រោម ៖

១. Google Pixel 2 មាន​ពិន្ទុ​ ៩៨

Google Pixel 2 និង 2 XL នៅ​តែ​មាន​កាមេរ៉ា​​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ដោយ​មាន​ទំហំ​​ ១២ MP, Aperture f/1.8 និង​មាន​បច្ចេកវិទ្យា​ Dual Pixel Focus។ DxOMark បាន​វាយ​តម្លៃ​ថា​កាមេរ៉ា​ Pixel 2/2 XL អាច​ធ្វើ​ការ​​បាន​យ៉ាង​ល្អ​នៅ​ពេល​ថត​រូប​ដោយ​ប្រើ​មុខងារ​​ HDR+។ លើស​ពី​នេះ​កាមេរ៉ា​របស់​វា​ថែម​ទាំង​អាច​ថត​រូប​ប្រភេទ​ច្បាស់​មុខ​ព្រាល​ក្រោយ​ ដូច​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ពីរ​គ្រាប់​ដែរ។

ពេល​ថត​វីដេអូ​​ កាមេរ៉ា​ ប្រើ​ទាំង​បច្ចេកវិទ្យា​ OIS និង​ EIS ដែល​អាច​រក្សា​លំនឹង​បាន​យ៉ាង​ល្អ។

វីដេអូ​ខាង​ឆ្វេងមិន​ប្រើ​ OIS និង EIS និង​ខាង​ស្ដាំមាន​ប្រើ​ OIS និង EIS

២. Apple iPhone X មាន​ពិន្ទុ​ ៩៧

iPhone X បាន​បង្កើត​សមត្ថភាព​​លើ​ការ​ថត​រូប​ Zoom, កាត់​បន្ថយ​ Noise បាន​ល្អ​ជាង​ iPhone 8 Plus ហើយ​ការ​រូប​ HDR ក៏​ធ្វើ​បាន​ល្អ​ដែរ។ ជា​ពិសេស​នោះ​គឺ​សមត្ថភាព​ថត​ Portrait Mode ដែល​មាន​គុណភាព​ល្អ។ ប៉ុន្តែ​ចំពោះ​​ការ​ថត​រូប​ប្រភេទ​ Low-Light រូបភាព​ដែល​ផលិត​ចេញ​មក​មាន​ Noise ច្រើន​ និង​​មិន​សូវ​ដិត​​។

ចំពោះ​ការ​ថត​រូប​ DxOMark បាន​ឲ្យ​ iPhone X ចំនួន​ ១០២ ពិន្ទុ ក្លាយ​ជា​ស្មាតហ្វូន​ថត​រូប​បាន​ស្អាត​ជាង​គេ។ ចំណែក​ការ​ថត​វីដេអូ​វិញ​ទទួល​បាន​ត្រឹម​តែ​ ៨៩ ពិន្ទុ​ប៉ុណ្ណោះ។

៣. Huawei Mate 10 Pro មាន​ពិន្ទុ​ ៩៧

មូលហេតុ​ចម្បង​មួយ​ដែល​ Huawei Mate 10 Pro ទទួល​បាន​ពិន្ទុ​ខ្ពស់​បែប​នេះ​ ដោយ​សារ​កាមេរ៉ា​ភ្លោះ​ផលិត​ដោយ​ Leica របស់​វា​ អាច​ថត​រូប​ភាព​ Low-Light បាន​​យ៉ាង​ល្អ​បំផុត។ DxOMark បាន​លើក​ឡើង​ថា​​​មុខងារ​ Wide Aperture Mode របស់​ Mate 10 Pro អាច​ថត​រូប​​ច្បាស់​មុខ​ព្រាល​ក្រោយ​ បាន​ប្រសើរ​ជាង​ iPhone 8 Plus ទៅ​ទៀត។

ចំពោះ​ការ​ថត​វីដេអូ​​ Mate 10 Pro ក៏​ទទួល​បាន​ការ​សរសើរ​​លើ​សមត្ថភាព​អាច​ Focus ដោយ​ស្វ័យ​ប្រវត្តិ​បាន​លឿន​ និង​ច្បាស់​ល្អ។

​​​​​​​​៤. iPhone 8 Plus បាន​ ៩៤ ពិន្ទុ

សមត្ថភាព​ថត​រូប​របស់​ iPhone 8 Plus ទទួល​បាន​ ៩៦ ពិន្ទុ​ និង​ការ​ថត​វីដេអូ​ទទួល​បាន​ ៨៩ ពិន្ទុ។ iPhone 8 Plus ទទួល​បាន​ការ​សរសើរ​លើ​ Exposure, Contrast, ការ​បាញ់​ពន្លឺ, ពណ៌, សមត្ថភាព​រក្សា​លំនឹង​ OIS និង​ Autofocus រួម​ទាំង​សមត្ថភាព​ Zoom និង​​ការ​ថត​ Portrait Mode ផង​ដែរ។

ខាងឆ្វេងថតបើក​ Flash លើ iPhone 7 Plus និងខាងស្ដាំលើ iPhone 8 Plus

៥. Galaxy Note 8 បាន​ ៩៤ ពិន្ទុ

ពេល​ iPhone X មិន​ទាន់​ចេញ​ Galaxy Note 8 ធ្លាប់​គ្រង​តំណែង​ជា​ស្មាតហ្វូន​ថត​រូប​បាន​ស្អាត​លើស​គេ​ដោយ​បាន​ ១០០ ពិន្ទុ​ពី​ DxOMark ដោយ​សារ​អាច​ថត​រូប​​ភាព​ដែល​មាន​​លក្ខណៈ​លម្អិត, Autofocus បាន​ច្បាស់ និង​លឿន។ ចំពោះ​ការ​ថត​វីដេអូ​វិញ​ Galaxy Note 8 បាន​តែ​ ៨៤ ពិន្ទុ​ប៉ុណ្ណោះ។

៦. iPhone 8 បាន​ ៩២ ពិន្ទុ

សមត្ថភាព​ថត​រូប​របស់​ iPhone 8 គឺ​ខ្លាំង​ដូច​ជា​ iPhone 8 Plus ដែរ​ ​គ្រាន់​តែ​ iPhone 8 Plus ស៊ី​ដាច់​លើ​ការ​ថត​រូប​ Portrait Mode និង​ការ​ថត​រូប​ Zoom តែ​ប៉ុណ្ណោះ៕​

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង