Porsche ​ជឿជាក់​ថា​ខ្លួន​នឹង​ឈាន​មុខ​គេ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​

  • 2017-11-10 13:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Porsche ​ស្ថិត​ក្រោម​ដំបូល​របស់​មេ​ Volkswagen AG ​ជឿជាក់​ថា​ខ្លួន​នឹង​វ៉ាដាច់​ក្រុមហ៊ុន​រថយន្ត​ដទៃ​ផ្សេងទៀត​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី​ដែល​នឹង​ពុះ​កញ្ជ្រោល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដ៏ខ្លី​ខាង​មុខ​ ។

ក្រុមហ៊ុន​អាល្លឺម៉ង់​ Porsche ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ផ្លាស់ប្តូរ​យ៉ាង​ធំធេង​ក្នុង​ការ​ផលិត​រថយន្ត​ប្រភេទ​ sedan, suv និង​ប្រភេទ​ស្ព័រ​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​ហើយ​ខ្លួន​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត​គឺ​ “​ស័យ​កាល​រថយន្ត​អគ្គិសនី​”​ ។ លោក​ Lutz Meschke ​ប្រធាន​ហិរញ្ញ​វត្ថុ​របស់​ Porsche ​និយាយ​ថា​ ក្រុមហ៊ុន​មិន​បារម្ភ​ចំពោះ​ការ​បោះ​ជំហាន​ចូល​វិស័យ​ផលិត​រថយន្ត​អគ្គិសនី​នោះ​ទេ​ព្រោះ​ Porsche បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ ។

ជាក់​ស្តែង​ដូច​ជា​ការ​ដំឡើង​ស្ថានីយ​បញ្ចូល​អាគុយ​លឿន​បំផុត​ ២៥០ ​គីឡូវ៉ាត់​ដើម​ឆ្នាំ​២០១៧​នេះ​នៅ​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ ​ដែល​អាច​សាក​បាន​ ៨០%​ក្នុង​រយៈ​ពេល​ ១៥ ​នាទី​ ។ បច្ចុប្នន្ន​ Porsche ជា​ក្រុមហ៊ុន​ម៉ាក​ល្បី​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ល្បីៗ​ផ្សេងទៀត​បាន​រក្សា​ប្រតិបត្តិការ​ប្រាក់​ចំណេញ​ប្រមាណ​ ១៥% ​ពី​ការ​លក់​រថយន្ត​ហើយ​ការ​វិនិយោគ​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនី​ បច្ចេកវិទ្យា​ពាក់ព័ន្ធ​អគ្គិសនី​មាន​តម្លៃ​ថ្លៃៗ​ទៀត​ផង​ ។

លោក Meschke ​និយាយ​ថា​ Porsche ​ត្រូវ​តែ​ចំណាយ​លុយ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ការ​បើកបរ​អគ្គិសនី​ជាមួយ​នឹង​ម៉ាស៊ីន​ចំហេះ ​ពោល​នៅ​ពេល​ទីផ្សារ​រថយន្ត​អគ្គិសនី​ផ្ទុះ​ឡើង​ពេល​នោះ​ Porsche ​នឹង​មាន​ចំណែក​ទីផ្សារ​ដើម្បី​ឈរ​ជើង​តែម្តង​ ។

គួរ​បញ្ជាក់​ថា​ រថយន្ត​អគ្គិសនី​អនាគត​របស់​ Porsche ​​ចាប់​ផ្តើម​ផលិត​ជាមួយ​នឹង​រថយន្ត​ Panamera 4 E-Hybrid ​២០១៨​ ។ ដោយឡែក​សង្វាក់​ផលិតកម្ម​ Mission E ​ដែល​ជា​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ពេញលេញ​អាច​ធ្វើ​ដំណើរ​ជាង​ ៤០០ គីឡូម៉ែត្រ​​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ចូល​ភ្លើង​លឿន​បំផុត​នឹង​ចូល​ទីផ្សារ​ ២០១៩​ ៕  

ប្រភព៖ motorauthority.   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ

អត្ថបទពេញនិយម