កីឡាករ​ចេញ​ប្រកួត​ច្រើន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ កំពុង​ត្រូវ​បាន​គេ​វ៉ា​​កំណត់​ត្រា​ហើយ​

  • 2017-11-11 02:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណត់​ត្រា​​កីឡាករ​បង្ហាញ​ខ្លួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ ជិត​ត្រូវ​បាន​វ៉ា​ដោយ​អ្នកចាំទី វ័យ ៤៩ ឆ្នាំ មក​ពី​ក្លឹប​​​មិន​មែន​អាជីព​របស់​ប្រទេស​អង់គ្លេស​ក្នុង​ក្របខ័ណ្ឌUnited Counties League Premier Division។​

កីឡាករ​ Paul Bastock

Paul Bastock បាន​តាម​ស្មើ​កំណត់​ត្រា​ចូល​លេង​ច្រើន​បំផុត​ក្នុង​ពិភព​បាល់ទាត់​របស់​អតីត​អ្នកចាំទី​អង់គ្លេស Peter Shilton ចំនួន ១ ២៤៩ ប្រកួត ហើយ​លោក​នឹង​បង្ហាញ​ខ្លួន​លើក​ទី ១ ២៥០ នៅ​ថ្ងៃ​សៅរ៍​នេះ។

​Paul Bastock បាន​ចំណាយ​ពេល​ប្រមាណ​៣​ទសវត្ស​ដើម្បី​ប្រកប​អាជីព​បាល់ទាត់ ទម្រាំ​​បាន​បង្កើត​កំណត់​ត្រា​ថ្មី​​សម្រាប់​ពិភពលោក។ Bastock ក្រៅ​ពី​អាជីព​បាល់ទាត់​ លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​សេវាកម្ម​សម្អាត​បង្អួច​ ហើយ​ប្រវត្តិរូប​បាល់ទាត់​របស់​លោក​មិន​អាច​យក​ទៅ​​ប្រៀប​នឹង​ Shilton បាន​ទេ។

Shilton ដែល​​ធ្លាប់​ជា​កំពូល​កីឡាករ​តាំង​ពី​ World Cup ក្នុង​ឆ្នាំ ១៩៨៦ ប៉ុន្តែ Bastock​ បាន​និយាយ​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ មាន​ការ​តាំង​ចិត្ត​រហូត​បំបែក​កំណត់​ត្រា​ Shilton បាន​ព្រោះ​ប្រពន្ធ​លោក​តែង​នៅ​ពី​ក្រោយ​ខ្នង​ហើយ​ប្រាប់​ថា "ព្យាយាម​បំបែក​កំណត់​ត្រា​ Shilton ឲ្យ​បាន"។

ប្រភព៖ BBC   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី