១៥ នាទី​សោះ ​ក្រុមហ៊ុន​ Jack Ma រក​បាន​ ៥ ពាន់​លាន​ដុល្លារ

  • 2017-11-11 04:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba រក​ចំណូល​ពី​ការ​លក់​បាន​ដល់​ ៥ ពាន់​លាន​ដុល្លារ​ នៅ​រយៈពេល​ ១៥ នាទី​ដំបូង​ ក្នុង​ទិវា​ទិញ​ទំនិញ​ Single's Day ដែល​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា​ ជា​រៀង​រាល់​ឆ្នាំ។

នេះ​ជា​​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ Jack Ma មួយ​នេះ​ ដោយ​កាល​ពី​ឆ្នាំ​​ទៅ​ដើម្បី​រក​បាន​ ៥ ពាន់​លាន​ដុល្លារ​ ត្រូវ​ប្រើ​ពេល​​មួយ​ម៉ោង។ លើស​ពី​នេះ​​តួ​លេខ​នៃ​ការ​ជួញ​ដូរ​ច្រើន​បំផុត​ក្នុង​មួយ​វិនាទី​បាន​ឡើង​ដល់​ ៣២៥ ០០០ ដង​ ធៀប​នឹង​ឆ្នាំ​មុន​មាន​​ត្រឹម​ ១៧៥ ០០០ ដង​ប៉ុណ្ណោះ។

ដោយ​ឡែក​បើ​គិត​ត្រឹម​​រយៈពេល​ ២ នាទី​ ​និង​ ១ វិ​នាទី​ ដំបូង​ ក្រុមហ៊ុន​រក​ចំណូល​បាន​ ១ ពាន់​លាន​ដុល្លារ​ ពី​ការ​ទិញ​ទំនិញ​ដ៏​ច្រើន​លើស​លប់​របស់​អតិថិជន។ ​កាល​ពី​ឆ្នាំ​មុន​ ពេញ​មួយ​ថ្ងៃ​នៃ​ទិវា​ទិញ​ទំនិញ​នេះ​ Alibaba រក​ចំណូល​បាន​សរុប​ ១៧,៨ ពាន់​លាន​ដុល្លារ ហើយ​ឆ្នាំ​នេះ​ចំណូល​សរុប​រំពឹង​ថា​នឹង​កើន​លើស​ឆ្នាំ​មុន៕

​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង