ដឹង​ ១​ ម៉ោង​ Neymar រក​ចំណូល​បាន​ប៉ុន្មាន?​

  • 2017-11-11 08:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​និយាយ​ពី​ចំណូល​ប្រចាំ​ឆ្នាំ​​ Neymar បាន​វ៉ា​ដាច់​ Ronaldo និង Messi នៅ​ពេល​​កីឡាករ​សញ្ជាតិ​ប្រេស៊ីល បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ចាស់​ទៅ​ចូល​រួម​ជាមួយ​ Paris Saint-Germain។ តារា​ឆ្នើម PSG នឹង​ឈាន​ដល់​វ័យ​ ២៦ ឆ្នាំ​នៅ​ឆ្នាំ​២០១៨ និង​អាច​រក​គ្រាប់​បាល់​​បញ្ចូល​ទី​លើស​ពី ២៥០ គ្រាប់​ក្នុង​អាជីព​បាល់ទាត់។

ចំណូល​អតីត​កីឡាករ​ Barcelona ឈរ​លេខ​រៀង​ទី ​២​ បន្ទាប់​ពី Tevez ដែល​​មាន​ប្រាក់​ចំណូល​​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​គឺ​៣៨,៤ លាន​ផោន (៥០,៨ លាន​ដុល្លារ) បន្ទាប់​ពី​លោក​បាន​ផ្លាស់​ទៅ​លេង​​នៅ​ Leauge ក្នុង​ប្រទេស​ចិន។

​​Neymar រក​ប្រាក់​ចំណូល​បាន ៤៨,៦ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ PSG ប្រហែល ៩២៥ ០០០ ក្នុង​មួយ​សប្ដាហ៍ (ជិត​១​លាន​ដុល្លារ​ក្នុង​១​សប្ដាហ៍) ឬ ៥ ៥៥២ ដុល្លារ​ក្នុង​១​ម៉ោង។ បាន​ន័យ​ថា ប្រាក់​ចំណូល​របស់​ Neymar ក្នុង​១​ម៉ោង ប្រហាក់ប្រហែល​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​មនុស្ស​ម្នាក់ GDP per capita នៅ​ក្នុង​ប្រទេស​ថៃ ដែល​គិត​ជា​មធ្យម​ ប្រជាជន​ម្នាក់​រក​បាន ៦ ២៦៥ ដុល្លារ​ក្នុង​១​ឆ្នាំ។ ​ ពេលវេលា ប្រាក់​ចំណូល ១វិនាទី ១,៥៣ ដុល្លារ ១នាទី ៩២,៥ ដុល្លារ ១​ម៉ោង ៥ ៥៥២ ដុល្លារ ១​សប្ដាហ៍ ៩៣៥ ៤៦៦ ដុល្លារ ១ខែ ៤,០៧ លាន​ដុល្លារ ១​ឆ្នាំ ៤៨,៦ លាន​ដុល្លារ​

ប្រភព៖ Goal   ប្រែសសម្រួល៖ សុខ លាងហ៊ត