ស្រីស្រស់ប្រុសសង្ហា៦ រូប បង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់
- 2017-11-13 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្រស់ប្រុសសង្ហា៦ រូប បង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់
ចន្លោះមិនឃើញ
គិតត្រឹមចុងឆ្នាំ ២០១៧ ស្រីស្រស់ប្រុសសង្ហា ៦ រូបបានបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងរង្វង់សិល្បៈ និងក្រៅសិល្បៈផងដែរ។
តារាហ្វេសប៊ុក និងសម្ដែង Peypey Dy បានធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបលោកជាខ្លាំងបន្ទាប់ បង្ហាញមុខនារីម្នាក់ឈ្មោះ ដា ជាកូនអ្នកភ្នំពេញ ធ្វើការផ្នែកគណនេយ្យ នៅក្នុងក្រុមហ៊ុនឯកជនមួយថាជាគូស្នេហ៍របស់ខ្លួនកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០១៧ កន្លងទៅ។
ថ្មីៗនេះតារាសម្ដែងសិចស៊ីដើមទ្រូងទ្រលុកទ្រលន់ ដេនី ក្វាន់ បានធ្វើឲ្យបុរសៗមួយចំនួនជ្រួលច្របល់មិនស្ទើរនោះទេ ក្រោយពីនាងបង្ហាញមុខបុរសម្នាក់ឈ្មោះ ច័ន្ទ មករា ថាជាគូស្នេហ៍កាលពីថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ហើយគ្រោង នឹងចូលរោងការក្នុងពេលឆាប់ៗនេះទៀតផង។
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត ដែលតារាចម្រៀង Original Song អេដា សម្រេចចិត្តបង្ហាញបុរសម្នាក់មានរូបរាងស្រស់សង្ហាក្នុងថ្ងៃខួបកំណើត ដើម្បីប្រាប់ទៅមិត្តភ័ក្ដិសិល្បៈ ក៏ដូចជាមហាជនថាបុរសម្នាក់ហ្នឹងជាគូស្នេហ៍របស់នាង។ បុរសជាគូស្នេហ៍ អេដា មានឈ្មោះ អេលែន តាន់ កូនខ្មែរ-អាមេរិក ត្រូវបានពលរដ្ឋទូទៅស្គាល់ថា ជាស្ថាបនិកអង្គការស្ទែម STEAM កម្ពុជា ដែលជាអង្គការក្នុងស្រុកបង្កើតឡើងដើម្បីគ្របគ្រង មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មនៅកម្ពុជា ។
បើនិយាយពីបងថ្លៃបណ្ដូលចិត្តរបស់នាយ ព្រែក វិញកញ្ញា ជា សុជាតា បានលះបង់ពេលវេលាទាំងយប់កណ្ដាលអាធ្រាត្រទៅ Surprise ខួបកំណើតដល់បន្ទប់គេងបុរសម្នាក់ ហើយថែមទាំងបានប្រកាសប្រាប់សាធារណៈជនថាបុរសម្នាក់ហ្នឹងគឺជាគូស្នេហ៍របស់នាងថែមទៀតផងកាលពីរាត្រីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះ។
ហង្ស មារីនី ក្រោយពីមានលេចឮដំណឹងថានាងមានប្រុសស្នេហ៍ នៅចាំជួយទំនុកបម្រុងពីក្រោយរួចមក ស្រាប់តែថ្មីៗនេះនាង បានបង្ហាញមុខគូស្នេហ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់សារថា៖ "អ្នកអាចកាន់ដៃខ្ញុំបានមួយរយៈ ប៉ុន្តែអ្នកអាចកាន់បេះដូងរបស់ខ្ញុំបានរហូត"។
ថ្មីៗនេះតារាសម្ដែងរូបរាងសង្ហាលោក សេង មង្គល បានបង្ហោះរូបថតនារីម្នាក់ ព្រមទាំងបានភ្ជាប់សារថា៖" អរគុណដែលស្រឡាញ់បង ហើយមិនបោះបង់បងចោល ទោះបីជាក្នុងពេលនេះកំពុងតែមានមារតាមកមជ្រែជ្រែកក៏ដោយ បើគ្មានមាហ្នឹងទេខ្ញុំក៏មិនដឹងច្បាស់ថា មនុស្សម្នាក់នេះស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណាទេ។ ស្រឡាញ់អូនខ្លាំងណាស់ប្រពន្ធសំឡាញ់"៕