ប្រកួត​ E-Sports តំបន់​ចុង​ក្រោយ​រក​បាន​១១​ក្រុម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​

  • ច័ន្ទ, 13 វិច្ឆិកា 2017 10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​​​ប្រចាំ​តំបន់​​ទី​៥​​ដែល​ជា​តំបន់​ចុង​ក្រោយ​គេ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​រយៈ​ពេល​២​ថ្ងៃ។ តំបន់​ទី​៥​នេះ​មាន​រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្តាល ព្រៃ​វែង​ និង​ស្វាយ​រៀង​រក​បាន​ក្រុម​ខ្លាំង​ចំនួន​​១១​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​តំបន់​ទី​៥​នេះ​​សម្រាប់​វិញ្ញាសា​ AK 2 រក​បាន​ក្រុម​ខ្លាំង​ចំនួន​៦​ និង​វិញ្ញាសា​ Dota 2 រក​បាន​ក្រុម​ខ្លាំង​ចំនួន​៥​។

ក្រុម​ខ្លាំង​ទាំង​៦​សម្រាប់​វិញ្ញាសា​ AK លេខ​១៖ Hurrican, លេ​២៖ Succesfull, លេខ​៣៖ Kingattack, លេខ​៤៖ Prestiges, លេខ​៥៖ Sammes និង​លេខ​៦៖ The ME។

ក្រុម Hurrican លេខ​១
ក្រុម Successful លេខ​២
ក្រុម Kingattack លេខ​៣
ក្រុម Prestiges លេខ​៤
ក្រុម SamMes លេខ៥
ក្រុម 5ME លេខ​៦

​ក្រុម​ខ្លាំង​​៥​សម្រាប់​វិញ្ញាសា​ Dota 2៖ លេខ​១៖ IQ, លេខ​២៖ Glory5, លេខ​៣៖ Danger Gaming, លេខ​៤៖ Hell Boys និង​លេខ​៥៖ The Horde Entertainment។

ក្រុម IQ លេខ​១
ក្រុមGlory5 លេខ​២
ក្រុម Hell Boys លេខ៤
ក្រុម The Horde Entertainment លេខ​៥

ក្រុម​​ដែល​ទទួល​បាន​ជយលាភី​​តំណាង​ខេត្ត​នីមួយ​ៗ​នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បន្ទុក​លើ​ការ​ធ្វើ​ដំណើរ​ ស្នាក់​នៅ​ និង​អាហារ​ទាំង​ស្រុង។

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

អត្ថបទ៖ ជាន ចាន់រ៉ា