កាតារ ស្នើផ្តល់យន្តហោះ តម្លៃ ៤០០ លានដុល្លារ ជូន លោក ត្រាំ សម្រាប់ប្រើជាយន្តហោះប្រធានាធិបតី
- 2025-05-12 08:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាតារ ស្នើផ្តល់យន្តហោះ តម្លៃ ៤០០ លានដុល្លារ ជូន លោក ត្រាំ សម្រាប់ប្រើជាយន្តហោះប្រធានាធិបតី
ចន្លោះមិនឃើញ
រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំទទួលយកយន្តហោះ Boeing 747-8 ដ៏ប្រណីត ដែលមានតម្លៃប្រមាណ ៤០០ លានដុល្លារពីរាជវង្សកាតារ ដើម្បីប្រើប្រាស់ជាយន្តហោះ Air Force One ក្នុងអាណត្តិទីពីររបស់លោក។ ការស្នើផ្តល់នេះ ជាអំណោយដ៏មានតម្លៃបំផុតមួយពីរដ្ឋបរទេសមកកាន់រដ្ឋាភិបាលអាមេរិក។
យន្តហោះដ៏ប្រណីតអាយុ ១៣ ឆ្នាំនេះ ត្រូវបានគេហៅថាជា “វិមានអណ្តែត” នឹងបម្រើជាយន្តហោះ Air Force One បណ្តោះអាសន្ន ដើម្បីជំនួសយន្តហោះ Boeing 747-200 ចាស់ៗពីឆ្នាំ១៩៩០។ យន្តហោះនេះនឹងត្រូវបំពាក់បច្ចេកវិទ្យាទំនាក់ទំនងសុវត្ថិភាព និងប្រព័ន្ធការពារមីស៊ីល ដើម្បីបំពេញតម្រូវការសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតី។ បន្ទាប់ពីអាណត្តិរបស់លោក ត្រាំ បញ្ចប់ យន្តហោះនេះនឹងត្រូវប្រគល់ជូនមូលនិធិ ប្រធានាធិបតីត្រាំនៅថ្ងៃទី ១ មករា ២០២៩ ដែលអាចឱ្យលោក ត្រាំ ប្រើប្រាស់វាជាឯកជន។
សេតវិមាន និងក្រសួងយុត្តិធម៌បានការពារភាពស្របច្បាប់នៃកិច្ចព្រមព្រៀងនេះ ដោយអះអាងថាវាមិនមែនជាអំណោយផ្ទាល់ខ្លួនទៅកាន់លោក ត្រាំ ទេ។ ប៉ុន្តែអ្នកជំនាញច្បាប់ខ្លះបានលើកឡើងថា វានឹងរំលោភច្បាប់ប្រឆាំងការស៊ីសំណូក ប្រសិនបើមានភស្តុតាងនៃចេតនាអាក្រក់៕