Apple ​ព្យាយាម​លាក់​រឿង​សម្ងាត់​ទាំង​ ១០ ​នេះ​អំពី​ iPhone X

  • 2017-11-13 12:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ​នឹង​មក​ដល់​ខ្មែរ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៤ ​ចុង​ខែ​វិច្ឆិកា​នេះ​ខណៈ​វា​កំពុង​ចរាចរណ៍​ពាសពេញ​ពិភពលោក​ក្រោយ​បាន​ចេញ​លក់​​លើ​ទីផ្សារ​កាល​ពី​ថ្ងៃ​ទី​ ៣ ​វិច្ឆិកា​កន្លង​ទៅ ​តែ​យ៉ាង​ណា​ក៏​ដោយ​ Apple ​បាន​លាក់​រឿង​អាថ៌​កំបាំង​ ១០ ​ពាក់​ព័ន្ធ​នឹង​ iPhone X ​មិន​ឱ្យ​អតិថិជន​របស់​ខ្លួន​ដឹង​។ តើ​រឿង​សម្ងាត់​ទាំង​ ១០ ​នោះ​ជា​អ្វី​ឱ្យ​ប្រាកដ​ទៅ​?

១. ការ​រចនា​ផ្នែក​ខាង​ក្នុង​ខុស​គ្នា​ខ្លាំង

មិន​ត្រឹម​តែ​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្រៅ​ថ្មី​នោះ​ទេ​ពោល​គឺ​ផ្នែក​ខាង​ក្នុង​របស់​ iPhone X ​ក៏​ប្លែក​ដែរ​បន្ទាប់​ពី​ក្រុមហ៊ុន​ iFixit បាន​រុះរើ​ដល់​ម៉ាស៊ីន​ក្នុង​របស់​វា។ iFixit ​រក​ឃើញ​ថា​ ដង់ស៊ីតេ​នៃ​ឧបករណ៍​ភ្ជាប់​ និង​សមាសភាព​របស់​វា​មិន​ធ្លាប់​ប្រើ​ប្រាស់​​ពី​មុន​មក​ទេ​ ។ រីឯ​ logic board ​នៅ​លើ​ Motherboard ​មាន​ទំហំ​តូច​ ។ Motherboard ​របស់​ iPhone X មាន​ទំហំ​​ស្មើ​ប្រមាណ​​ ៧០% ​នៃ​ទំហំ​ Motherboard របស់​ iPhone 8 Plus។

២. ថ្ម​ពីរ​គ្រាប់​

នេះ​គឺ​ជា​ iPhone ​ដំបូង​គេ​ដែល​ Apple ​បាន​បង្កប់​ថ្ម​ពីរ​គ្រាប់​ ។ ក្រុមហ៊ុន​បាន​កាត់​បន្ថយ​គម្លាត​ logic board ​ដើម្បី​ដាក់​ថ្ម​ថ្មី​មួយ​ទៀត​រាង​អក្សរ​ L។

៣. Samsung ​ជា​អ្នក​ផ្គត់ផ្គង់​កញ្ចក់​ OLED

iPhone ​ស៊េរី​មុនៗ​ត្រូវ​បាន​ក្រុមហ៊ុន​ Renesas ​និង​ក្រុមហ៊ុន​ Synaptic ​ជា​អ្នក​ផ្គត់ផ្គង់​កញ្ចក់​ឱ្យ​តែ​សម្រាប់​ iPhone X ​វិញ​កញ្ចក់​ OLED ​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ Samsung ​ទាំង​ស្រុង។

៤. ទំហំ ​RAM ​៣​GB

iPhone X ​មាន​ទំហំ​ RAM ​៣​GB ​ដែល​ទិញ​មក​ពី​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ SK Hynix ​និង​ទំហំ​ផ្ទុក​ ៦៤​GB ​ទិញ​មក​ពី​ក្រុមហ៊ុន​ Toshiba។

៥. បន្ទះ​ឈីប​​សេវា​ទូរសព្ទ​របស់​ Intel

បន្ទះ​ឈីប​ក្នុង​ iPhone X ​បាន​មក​ពី​ក្រុមហ៊ុន​ Intel ​ហើយ​ក៏​មាន​ក្នុង​ iPhone 8 ​និង​ iPhone 8 Plus។

៦. សេនស័រ​កាមេរ៉ា​​ខាង​មុខ​ទិញ​ពី​ Sony

សេនស័រ​បង្កប់​ក្នុង​កាមេរ៉ា​ខាង​មុខ​ទិញ​ពី​ក្រុមហ៊ុន​ Sony។

៧. រន្ធ​ដោត​ប្រភេទ​ USB Type-C ​ទិញ​ពី​ក្រុមហ៊ុន​ Cypress Semiconductor Corp

រន្ធ​ដោត​ USB Type-C ​របស់​ iPhone X ​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង​ San Francisco ​ក្រុមហ៊ុន​ Cypress Semiconductor Corp។

៨. ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ ​Wireless Charging ​ទិញ​ពី​ក្រុមហ៊ុន​ Broadcom

iPhone X ​សាក​ថ្ម​ប្រព័ន្ធ​ដោយ​មិន​បាច់​ប្រើ​ខ្សែ​ ឬ​ Wireless Charging​ដែល​បាន​មក​ពី​ឧបករណ៍​ត្រួត​ពិនិត្យ​ Broadcom BCM59355 ​របស់​ក្រុមហ៊ុន​ Broadcom។

៩. កាមេរ៉ា​ Infrared ​ទិញ​ពី​ក្រុមហ៊ុន​ STMicroelectronics

កាមេរ៉ា​ Infrared ​សម្រាប់​ថត​យក​ចំណុច​ ៣០ ០០០ ​ប្រភេទ​លើ​ផ្ទៃ​មុខ​បង្កើត​ជា​រូបភាព​ដើម្បី​ដំណើរ​ការ​មុខងារ​ Face ID ទិញ​ពី​ក្រុមហ៊ុន​កូន​កាត់​បារាំង​-អ៊ីតាលី​ STMicroelectronics។

១០. ថាមពល​ថ្ម​ iPhone X ​១០,៣៥​ វ៉ាត់​ម៉ោង​ (Wh)

កម្លាំង​ថ្ម​របស់​ iPhone X ​ទំហំ​ ១០,៣៥ ​វ៉ាត់​ម៉ោង​ (Wh) ឬ​ ២៧១៧ ​មីលីអំពែ​នៅ​ចំណុច​ ៣,៨១ ​វ៉ុល​ខណៈ​ Galaxy Note 8 មាន​ដល់​ទៅ​ ១២,៧១ ​Wh​ ឯ​ណោះ៕

ប្រភព៖ gadgetsnow   ប្រែសម្រួល៖ សិរីបុទ្រ