ឡានជិះយូរ ចង់រក្សាទឹកថ្នាំនៅតែថ្មី ទាល់ដឹងតិកនិកលាងសម្អាត
- 2017-11-15 00:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានជិះយូរ ចង់រក្សាទឹកថ្នាំនៅតែថ្មី ទាល់ដឹងតិកនិកលាងសម្អាត
ចន្លោះមិនឃើញ
ការយករថយន្តទៅឲ្យគេលាង គឺជាការងាយ ហើយមិនសូវខ្វាយខ្វល់ច្រើននោះឡើយ តែសម្រាប់ម្ចាស់រថយន្តមួយចំនួនប្រហែលជាចូលចិត្តយកពេលទំនេរចុងសប្ដាហ៍ដើម្បីលាងរថយន្តដោយខ្លួនឯងព្រោះអាចរាប់ជាការកម្សាន្តម្យ៉ាងសម្រាប់អ្នកស្រលាញ់រថយន្ត។ ទន្ទឹមនោះ សម្រាប់អ្នកលាងរថយន្តដោយខ្លួនឯង គឺគួរដឹងចំណុចមួយចំនួនខាងក្រោម ដើម្បីលាងរថយន្តបានស្អាត ពោលអាចរក្សាថ្នាំរថយន្តបានយូរអង្វែង។
កុំទុកទាល់តែឡានប្រឡាក់ខ្លាំង ដូចជាឡើងធូលីក្រាស់ៗ លាមកសត្វច្រើន ឬជាពិសេសភ្លៀងអាស៊ីដ ដែលងាយធ្វើឲ្យថ្នាំឡានស្រអាប់ ឬខូចដល់ថ្នាក់បាញ់បន្ថែមជាដើម។
មិនគួរលាងឡានពេលម៉ាស៊ីនក្ដៅ ឬក្រោមកម្ដៅថ្ងៃខ្លាំង។ សីតុណ្ហភាពខ្ពស់ពេក ធ្វើឲ្យទឹកឆាប់ស្ងួតងាយឡើយដាមទឹកស្អិតជាប់ថ្នាំឡាន និងកញ្ចក់ ពិបាកលាងចេញ ឬអាចជូតមិនបាត់ ដែលពេលខ្លះទាល់តែប្រើម៉ាស៊ីនប៊ូលាទើបបានស្អាត។
ប្រើប្រាស់សាប៊ូ និងឧបករណ៍លាងសម្អាតឲ្យបានត្រឹមត្រូវ។ គួរជ្រើសរើសសាប៊ូទឹក ឬហ្វូនដែលជាផលិតផលសម្រាប់លាងសម្អាតរថយន្ត ជាជាងប្រើសាប៊ូម្សៅធម្មតាដែលសម្អាតមិនស្អាត ហើយគ្មានសារធាតុជំនួញឲ្យថ្នាំឡានភ្លឺរលោង។ ចាំបាច់ក្នុងការលាងដោយប្រើអេប៉ុងដើម្បីជក់ជាមួយសាប៊ូ ហើយអាចអុសបានកម្ទេចកំទីធូលីនានា និងគួរប្រើក្រណាត់ប្រភេទ Fabric សម្រាប់ជូតឲ្យស្ងួត ខណៈក្រណាត់ប្រភេទនេះមិនបន្សល់ស្នាមឆ្នូតទឹក ក៏ដូចជាកម្ទេចក្រណាត់ជាប់ឡាន។
លាងតាមផ្នែក ហើយពីលើចុះក្រោម ដូចជាចាប់ផ្ដើមជូតលាងពីកញ្ជាក់គ្រប់ជ្រុង ដំបូលលើ ដំបូលម៉ាស៊ីន កម្របខាងក្រោយ ទ្វា ហើយបន្តតាមផ្នែកចំហៀង។ ការលាងពីលើចុះក្រោម គឺដើម្បីឲ្យកម្ទេចធូលីអាចហូរតាមសម្រួលពីលើចុះក្រោម បើបញ្ច្រាសអាចធ្វើឲ្យឆ្កូតថ្នាំឡាន។
ដើម្បីរក្សាគុណភាព និងកម្រិតភ្លឺនៃថ្នាំឡានឲ្យនៅតែថ្មីជានិច្ចនោះ ប្រិយមិត្តគួរណាស់តែធ្វើឲ្យប៊ូលារថយន្តហោចណាស់ ពីរដងក្នុងមួយឆ្នាំ ខណៈការប៉ូលាម្ដងៗមានតម្លៃប្រមាណ ៤០ ដុល្លារ ឬលើសពីនេះអាស្រ័យលើប្រភេទរថយន្ត ក៏ដូចជាប្រភេទថ្នាំប៊ូលា៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖