របៀបឆែកមើលតម្លៃរថយន្តមួយទឹក នៅទីផ្សារអាមេរិក មុននាំលក់ក្នុងស្រុក
- 2017-11-13 03:12:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបឆែកមើលតម្លៃរថយន្តមួយទឹក នៅទីផ្សារអាមេរិក មុននាំលក់ក្នុងស្រុក
ចន្លោះមិនឃើញ
នៅស្រុកយើងនេះ រថយន្តមួយទឹក គ្របដណ្តប់ជិត ៩០ ភាគរយទៅហើយការប្រើប្រាស់ទូទៅ។ រថយន្តមួយទឹកភាគច្រើននាំចូលពីអាមេរិក។ និយាយហ្សីនទៅចុះ អ្នកខ្លះចង់ដឹងពីរថយន្តមួយទឹកដែលលក់នៅអាមេរិកថ្លៃថោកយ៉ាងណា មុននាំចូលមកលក់ក្នុងស្រុក។
Sabay នឹងបង្ហាញពីតិចនិកឆែកមើលតម្លៃរថយន្តមួយតឹកនៅទីផ្សារអាមេរិក ដោយដកចេញនូវថ្លៃបង់ពន្ធ, ថ្លៃដឹកជញ្ជូន និងថ្លៃតុបតែងសារជាថ្មី។
១.ចូលទៅកាន់គេហទំព័រ www.Autotrader.com
២.បញ្ចូលព័ត៌មានស្វែងរក
#បញ្ជាក់: អ្នកអាចស្វែងរក Zip Code ប្រចាំតំបន់ណាមួយ តាមរយៈ Google Search ដោយផ្ទាល់ .រួចចុច Search
៣.ភ្លាមនោះតារាងតម្លៃរថយន្ត Prius មួយតឹកទាំងអស់ ប្រចាំរដ្ឋ California នឹងបង្ហាញ ប៉ុន្តែក៏អាចធ្វើការប្ដូរនៅប្រភេទលទ្ធផលដែលចង់បាន នៅផ្នែកប្រអប់ចំហៀងខាងឆ្វេង
៤.ក្រោយចុចលើរថយន្តណាមួយ វានឹងលោតបង្ហាញនូវបណ្តុំរូបភាពតួរថយន្តទាំងមូលជាច្រើនសន្លឹក ព្រមទាំងលក្ខណៈសម្បត្តិនៃរថយន្តនោះ ថាមានបន្ថែមគ្រឿងបរិក្ខារឬខ្វះខាតបែបណាខ្លះ។
អានអត្ថបទបន្ទាប់