ម្ចាស់​បទ "Crush" វិល​មក​ច្រៀង​បទ​ល្បី​របស់​ខ្លួន​ជា​ថ្មី ស្ដាប់​ហើយព្រឺរោម (វីដេអូ)

  • 2017-11-15 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិកដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ តាម​រយៈ​បទ​ចម្រៀង​ដ៏​ល្បី​មិន​ចេះ​សាប​ មាន​ចំណងជើង​ថា​ "Crush” បាន​វិល​មក​សាជាថ្មី​ ក្រោយ​ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ។

បង្ហាញ​មុខ​លើក​នេះ​ David Archuleta បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ជា​ច្រើន​មាន​អារម្មណ៍​រំភើប​ឥត​ឧបមា។ជា​ពិសេស​ នៅ​ពេល​លោក​ លើក​យក​បទ​ ដែល​មាន​ការ​គាំទ្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​មាន​ចំណងជើង​ថា​ "Crush” ចេញ​កាលពី​ឆ្នាំ ២០០៨ មក​បក​ស្រាយ​បង្ហើរ​សំនៀង​ជា​ថ្មី ក្នុង​កម្មវិធី​ "Rappler Live Jam"។

តារា​ប្រុស​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ ធ្លាប់​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​ហត់ នឹង​ច្រៀង​បទ​ 'Crush' ទេ”។ ជាក់ស្ដែង​ ពេលនេះ​ David បាន​លើក​យក​បទ​នេះ​មក​ច្រៀង​ជា​ថ្មី​ រួម​ជាមួយ​បទ​ថ្មី ១​បទ​ទៀត​ មាន​ចំណងជើង​ថា​ "Numb” ជូន​ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់​លោក​គ្រប់ទិសទី។

ទស្សនា​ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី