ខ្សែ​ការពារ​សំខាន់​ម្នាក់​​របស់ Barcelona របួស​ត្រូវ​អវត្តមាន​១​ខែ

  • 2017-11-16 02:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Javier Mascherano ខ្សែ​ការពារ​របស់​ក្លឹប​យក្ស Barcelona នឹង​ត្រូវ​សម្រាក​រយៈពេល​មួយ​ខែ ព្រោះ​តែ​របួស​សរសៃពួរ។

Mascherano បាន​មាន​អារម្មណ៍​ឈឺ​ជើង ពេល​​អាហ្សង់ទីន ចាញ់​នីហ្សេរីយ៉ា ៤-២ ក្នុង​លក្ខណៈ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​រុស្សី​កាល​ពី​ថ្ងៃ​អង្គារ។ ក្រោយ​ធ្វើ​តេស្ដ​កាល​ពី​ថ្ងៃ​ពុធ​​ ម្សិល​មិញ​នៅ​ក្នុង​ទីក្រុង​ Barcelona បាន​បង្ហាញ​ថា​កីឡាករ​ជើង​ចាស​រូប​នេះ​ត្រូវ​សម្រាក​រយៈពេល​យូរ។

ក្នុង​ជំនួប​ជាមួយ នីហ្សេរីយ៉ា​កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​លេង​ពេញ​មួយ​ប្រកួត​តែ​ម្ដង។ យ៉ាងណា គេ​នៅ​តែ​មិន​អាច​​ជួយ​ក្រុម​ឈ្នះ​បាន​ឡើយ។ Mascherano នឹង​ត្រូវ​អវត្តមាន​​រហូត​ដល់​ថ្ងៃ​សម្រាក​ពិធី​បុណ្យ Christmas  ព្រម​ទាំង​ខកខាន​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ។

ឆ្លង​កាត់​១១​ប្រកួត​ ពេល​នេះ Barcelona កំពុង​មាន​៣១​ពិន្ទុ​ឈរ​លើ​​គេ​ក្នុង​​កំពូល​តារាង តាម​ពី​ក្រោយ​ដោយ Valencia និង Real Madrid៕​

​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី