មិនយូរទេ អ្នកខេត្តទាំងនេះ នឹងមានផ្លូវកាត់ ទៅលេងសមុទ្រហើយ
- 2017-11-16 03:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនយូរទេ អ្នកខេត្តទាំងនេះ នឹងមានផ្លូវកាត់ ទៅលេងសមុទ្រហើយ
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ បានបង្ហើបថា គម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបងទៅខេត្តកោះកុងបានសិក្សារួចរាល់ហើយ ដែលគ្រោងនឹងដំណើរការសាងសង់នៅឆ្នាំក្រោយនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាៈ « ឆ្នាំ២០១៨ រាជរដ្ឋាភិបាលយើងមានគម្រោងសាងសង់ផ្លូវពីបាត់ដំបងមកកោះកុង...គម្រោងនេះមានហើយដាក់ចូលទៅហើយ...ដើម្បីស្នើថវិកាពីប្រទេសចិន»។
ឯកឧត្តមបានលើកឡើងដូចនេះនៅក្នុងពិធីអបអរស្ពានកោះកុងត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្ងៃ នៅថ្ងៃទី១០ វិច្ឆិកា ២០១៧។
តាមប្រសាសន៍របស់រដ្ឋមន្ត្រីរូបនេះថ្លែងកាលពីឆ្នាំកន្លងទៅ បានឲ្យដឹងដែរថា បន្ទាប់ពីគម្រោងនេះសាងសង់រួចនាអនាគត ប្រជាជនដែលរស់នៅខេត្តចំនួន ០៦រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប គឺកាន់តែងាយស្រួល ព្រោះអាចមានជម្រើសក្នុងការធ្វើដំណើរទៅខេត្តកោះកុង ឬទៅលេងឆ្នេរសមុទ្រនាទិសនិរតី ដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញដូចមុនទៀតឡើយ។
គូសបញ្ជាក់ថា បើប្រៀបធៀបការធ្វើដំណើរតាមផ្លូវនាពេលបច្ចុប្បន្ន ចេញពីខេត្តបាត់ដំបង រួចបន្តមកកោះកុង ទៅតាមផ្លូវជាតិលេខ៥ បន្តមកផ្លូវលេខ ៤ និងលេខ ៤៨ គឺខុសគ្នាប្រមាណជាង ២០០គីឡូម៉ែត្រ៕