Lexus RXL កៅអីបីជួរ នឹងបង្ហាញខ្លួនចុងខែនេះ
- 2017-11-16 06:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus RXL កៅអីបីជួរ នឹងបង្ហាញខ្លួនចុងខែនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lexus បានបញ្ជាក់ជាផ្លូវការអំពីរថយន្ត Lexus RX កៅអីបីជួរ ដែលនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធីតាំងបង្ហាញរថយន្ត LA Auto Show នៅថ្ងៃទី ២៩ វិច្ឆិកាខាងមុខនេះ។
Lexus RX ប្រភេទថ្មីនេះនឹងមានប្រវែងកង់ពីកង់មុខទៅកង់ក្រោយដូចជាប្រភេទធម្មតាដែរ ប៉ុន្តែនឹងមានគូថក្រោយវែងជាងបន្តិច សម្រាប់បន្ថែមកៅអីអង្គុយមួយជួរទៀត។ Lexus RX កៅអីបីជួរដែលម៉ូដែល RXL នឹងមានទាំងជាប្រភេទប្រើប្រេងសាំង និង ប្រភេទ Hybrid ទៀតផង។
មានន័យថា RX 350L នឹងប្រើម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ កម្លាំង ២៩៥ សេះ និង RX 450hL ប្រើប្រព័ន្ធម៉ាស៊ីន Hybrid កម្លាំង ៣០៨ សេះ៕