Ronaldinho៖ ខ្ញុំ​នៅ​តែ​បន្ត​គាំទ្រ Messi បើ​សិន​ជា​គេ​នឹង​ចេញ​ពី Barca មែន

  • 2017-11-16 14:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់ Ronaldinho ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា ខ្លួន​នៅ​តែ​បន្ត​គាំទ្រ​ Lionel Messi បើ​សិន​គេ​​នឹង​សម្រេច​ចិត្ត​ចាក​ចេញ​ពី Barcelona នៅ​ថ្ងៃ​ណា​មួយ​ពិត​មែន។

  អតីត​ខ្សែ​បម្រើ​ប្រេស៊ីល​​បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន Goal ថា៖ "វា​ពិត​ជា​​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​និយាយ​អំពី​រឿង​នេះ (រឿង​ Messi ចាក​ចេញ​ពី Barca) ពី​ព្រោះ​ គេ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ។ ក្នុង​នាម​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​គេ ខ្ញុំ​តែង​តែ​សប្បាយ​ចិត្ត​ ពេល​ឃើញ​គេ​រីករាយ"។

វីរបុរស​បាល់ទាត់​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ប្រសិន​ជា​ចិត្ត​របស់​គេ​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​ផ្សេង​មែន ខ្ញុំ​នឹង​នៅ​តែ​បន្ត​គាំទ្រ​រូប​គេ​អ៊ីចឹង បើ​ទោះ​ជា​ខ្ញុំ​ជា​ឯក​អគ្គរាជទូត​របស់ Barca យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​បន្ត​នៅ​ក្លឹប​មួយ​នេះ​ត​ទៅ​ទៀត។ ទោះ​ជា​ទៅ​លេង​នៅ​ទី​ណា​ក៏​ដោយ ក៏​គេ​តែង​តែ​នាំ​មក​នូវ​ភាព​ខុស​ប្លែក​ជានិច្ច​ឲ្យ​ក្រុម"។

  រំឭក​ថា Ronaldinho និង Lionel Messi ធ្លាប់​ចំណាយ​ពេល​ជាង ៤​រដូវ​កាល​លេង​ជាមួយ​គ្នា​នៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona  មុន​ពេល​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​បាន​ចាក​ចេញ​ទៅ​ក្លឹប​អ៊ីតាលី AC Milan កាល​ពី​ឆ្នាំ ២០០៨។ កាល​ពី​ដើម​ឆ្នាំ​នេះ Ronaldinho បាន​ត្រលប់​មក​ក្លឹប​ Barca ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គរាជទូត​ថ្មី​នៃ​ក្លឹប​មួយ​នេះ៕  

 

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី     

អត្ថបទថ្មី