អាកាស​យាន​ដ្ឋាន​កម្ពុជា​ ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ​ចូល​រួម​ពិព័រណ៍​ទេសចរណ៍​អន្តរ​ជាតិ​កម្ពុជា​ ២០១៧ លើកទី១

  • 2017-11-17 03:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទទួល​គណៈ​ប្រតិភូ​ និង​អបអរ​ការ​ចូល​រួម​របស់​ភ្ញៀវ​អន្តរ​ជាតិ​លំដាប់​អ្នក​វិនិ​យោគ​ និង​ម្ចាស់​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​ ដែល​ធ្វើការ​ក្នុង​វិស័យ​ទេស​ចរណ៍​ និង​បាន​អញ្ជើញ​មក​ពី​បណ្តាល​ប្រទេស​អាស៊ាន​ បូក​៣ ​និង​បណ្តាល​ប្រទេស​ជា​ច្រើន​ទៀត​ អាកាស​យាន​ដ្ឋាន​កម្ពុជា​ បាន​រៀប​ចំ​អាហារ​ពេល​ល្ងាច​ យ៉ាង​ឱឡារិក ទទួល​ស្វាគមន៍​គណៈប្រតិភូ​ទាំង​អស់​ដែល​នឹង​ចូល​រួម​ពិ​ព័រណ៍​អន្តរ​ជាតិ​កម្ពុជា​ ២០១៧​ លើក​ទី​១​។ ​

តំណាងក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា

ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ក្រោម​អធិ​បតិភាព​របស់ ឯក​ឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​មន្ត្រី​ក្រសួង​ អជ្ញា​ធរ​ពាក់​ព័ន្ធ​ ព្រម​ទាំង​ផ្នែក​ឯក​ជន​ ក្នង​វិស័យ​ទេស​ចរណ៍​ នៅ​ល្ងាច​ថ្ងៃ​ទី ​១៦​ ខែ​ វិច្ឆិ​កា​ ឆ្នាំ​ ២០១៧ នៅ​សណ្ឋាគារ​ លំ​ដាប់​ផ្កាយ​ ៥ ឡឺ​ មេ​រី​ឌៀន​ អង្គរ​ រីស៊ត​ ប្រកប​ដោយ​ភាត​រ​ភាព​។ ​

ភ្ញៀវចូលរួមកម្មវិធី

ឯក​ឧត្តម​ ថោង​ ខុន​ ក៏បានថ្លែងសារស្វាគមន៍ ការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវអន្តរជាតិ ភ្ញៀវជាតិ និងអ្នកសារព័ត៌មានអន្តរជាត និងជាតិ ដែលនឹងចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់ ក្នុងការផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជា។ ពិសេស ឯក​ឧត្តម​ ក៏ សូមថ្លៃអំណរអរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមក្នុងកម្មវិធីជាតិរបស់កម្ពុជា។

ឯក​ឧត្តម​ ថោង​ ខុន​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​លំដាប់​ថ្នាក់​ជាតិ​ ដែល​មាន​តែ​មួយ​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ ក្រសួង​ទេស​ចរណ៍​ សហ​ការណ៍​ជាមួយ​ក្រុម​ហ៊ុន​ Slickbooth ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិ​កា​ ឆ្នាំ​ ២០១៧ នេះ​រហូត​ដល់​ ថ្ងៃ​ទី​ ២០ ខែ​ឆ្នាំ​ដដែរ​ ដែល​មាន​ទី​តាំង​នៅ​សណ្ឋាគារ​សុខា​អង្គរ​រីស៊ត​ ខេត្ត​សៀម​រាប​។ ​

ចុចអាន៖

-

-

អត្ថបទ៖ Sunny