Ronaldo បង្ហើបពីចំនួនកូនដែលចង់បាន និង Ballon d'Or ដែលចង់ឈ្នះ
- 2017-11-17 02:09:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បង្ហើបពីចំនួនកូនដែលចង់បាន និង Ballon d'Or ដែលចង់ឈ្នះ
ចន្លោះមិនឃើញ
Cristiano Ronaldo កាលពីពេលថ្មីៗបានក្លាយជាឪពុកកូនទី៤ក្នុងគ្រួសារដែលមានកូនប្រុស២នាក់ និងស្រី២នាក់ ជាមួយមិត្តស្រីនាង Georgina Rodriguez។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់មានកូន៣នាក់មុនដោយប្រើវិធីជួលស្ត្រីរកស៊ីពពោះជំនួសទើបតែកូនទី៤របស់គេឈ្មោះ Alana Martina ប៉ុណ្ណោះដែលជាកូនរបស់មិត្តស្រីបច្ចុប្បន្ន។ កូនប្រុសច្បងខ្សែប្រយុទ្ធវ័យ៣២ឆ្នាំឈ្មោះ Cristianinho និងកូនភ្លោះស្រីប្រុស២នាក់ទៀតមានឈ្មោះថា Eva និង Matteo។
ទោះជាមានកូន៤នាក់ក៏ពិតមែនតែកីឡាករមានស្រុកកំណើតនៅ ទីក្រុង Funchal បានបង្ហើបឲ្យដឹងថាខ្លួនចង់បានកូនទាំងអស់៧នាក់ ដូចគ្នាទៅនឹងចំនួនពាន Ballon d'Or ដែលរូបគេចង់ឈ្នះក្នុងអាជីពដែរ។ Ronaldo បច្ចុប្បន្នមាន Ballon d'Or ៤ហើយនៅក្នុងដៃ និងសង្ឃឹមខ្ពស់ថានឹងអាចឈ្នះលើកទី៥នៅចុងឆ្នាំនេះ។
ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានអតីតសមាជិកបិសាចក្រហម Manchester United និយាយថា៖ "ខ្ញុំចង់បានកូន៧នាក់ ដូចគ្នានឹងចំនួនពាន Ballons d'Or ដែលខ្ញុំចង់ឈ្នះ។ មានន័យថាខ្ញុំនឹងមិនបោះបង់ការលេងបាល់ឆាប់ៗនោះឡើយ។ ក្ដីស្រមៃរបស់ខ្ញុំគឺពានទី៥ ហើយឆ្នាំក្រោយគឺពានមួយទៀត"៕