អាហារ​ទាំង៥ ជួយ​ពន្លឿន​ការ​រំលាយ​អាហារ ល្អ​បំផុត​សម្រាប់​សុខភាព

  • 2017-11-17 23:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រំលាយ​អាហារ​បាន​ល្អ​មាន​ន័យ​ថា​រាង​កាយ​របស់​អ្នក​អាច​ដុត​កាឡូរី​បាន​ច្រើន​ដោយ​មាន​ប្រសិទ្ធភាព ចំណែក​ឯ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ​មាន​ន័យ​ថា​រាងកាយ​របស់​អ្នក​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​រំលាយ​អាហារ។ ប៉ុន្តែ​អ្នក​ក៏​អាច​ជួយ​អោយ​ការ​រំលាយ​អាហារ​បាន​លឿន​ជាង​មុន​តាម​រយៈ​ការ​បរិភោគ​អាហារ​ត្រឹម​ត្រូវ និង​ការ​ហាត់​ប្រាណ​អោយ​បាន​ទៀង​ទាត់។

ខាង​ក្រោម​នេះ​គឺ​ជា​អាហារ ៥ ប្រភេទ​ជួយ​ពន្លឿន​ការ​រំលាយ​អាហារ ៖

១. បន្លែ​បៃតង

បន្លែ​បៃ​តង​ទាំង​អស់​មិន​ត្រឹម​តែ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​និង​ជីវជាតិ​សំខាន់​ៗ​នោះ​ទេ តែ​វា​ក៏​មាន​ផ្ទុក​សារធាតុ​ម៉្យាង​ដែល​ជួយ​ពន្លឿន​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ។

២. តែ​បៃតង

កាសែត​របស់​អាមេរិក Clinical Nutrition បាន​រក​ឃើញ​ថា​សារធាតុ​មាន​នៅ​ក្នុង​តែ​បៃតង​អាច​ជួយ​ពន្លឿន​ការ​រំ​លាយ​អាហារ ៤% បន្ថែម​ក្នុង​រយៈ​ពេល ២៤​ម៉ោង។ អ្នក​ជំនាញ​បាន​និយាយ​ថា "ការ​ផឹក​តែ​បៃតង ៣ ទៅ ៥ កែវ ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ដុត​រំលាយ​ជាតិ​ខ្លាញ់ ៧០កាឡូរី​បន្ថែម"។

៣. ត្រី

គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ត្រី​សម្បូរ​ជាតិ អូមេហ្គា៣ ដែល​មាន​សារៈសំខាន់​សម្រាប់​រាងកាយ​និង​ខួរក្បាល។ ការ​​ញ៉ាំ​ត្រី​មិន​ត្រឹម​តែ​អាច​ជួយ​ពន្លឿន​ការ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​អាហារ​ដែល​ឆ្ងាញ់​ផង​ដែរ។

៤. ប្រេង​ដូង

អ្នក​ជំនាញ​បាន​និយាយ​ថា "ប្រេង​ដូង​ផ្ទុក​អាស៊ីដ​ដែល​ងាយ​បម្លែង​ទៅ​ជា​ថាមពល​សម្រាប់​ជួយ​ពន្លឿន​ការ​រំលាយ​អាហារ និង​មិន​សូវ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​នោះ​ទេ ហើយ​វា​ក៏​អាច​ជួយ​ដល់​ក្រពេញ​ទីរ៉ូអីត​ផង​ដែរ។

៥. ទឹក​ចម្រាញ់​ពី​ផ្លែ​ប៉ោម

ទឹក​ចម្រាញ់​ពី​ផ្លែ​ប៉ោម ត្រូវ​បាន​ទទួល​ស្គាល់​ថា​អាច​ជួយ​ជួស​ជុល​កោសិកា និង​ជួយ​ពន្លឿន​ការ​រំលាយ​អាហារ។ វា​ត្រូវ​បាន​គេ​ណែ​នាំ​ឱ្យ​ញ៉ាំ​ជាមួយ​ទឹក​ក្រូច​ឆ្មារ ម្សៅ Cinnamon ម្សៅ Cayenneនិង ទឹក ឃ្មុំ សុទ្ធ៕

ប្រភព៖ health   ប្រែសម្រួល៖ សុភារ័ត្ន