Gionee S11​ ​កាមេរ៉ា​ភ្លោះ​ ​៤​ ​គ្រាប់​ ​RAM​ ​6GB​ ​លេច​មុខ​នៅ​ប្រទេស​ថៃ

  • 2017-11-17 03:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Gionee​ នឹង​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​មួយ​ទៀត​ម៉ូដែល​ ​S11​ ​ក្រោយ​វីដេអូ​ ​ Teaser​ ​បាន​បង្ហោះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ ​Gionee Thailand​ ​មាន​អម​ជាមួយ​រូបភាព​តារា​សម្ដែង​ស្រី​ Nathaphon Temirak​ ​ជា​ទូត​សុឆន្ទៈ​ផ្លូវការ។

លក្ខណៈ​ពិសេស​របស់​ ​S11​ ​ផ្ដោត​សំខាន់​ទៅ​លើ​កាមេរ៉ា​ភ្លោះ​ ​៤​ ​គ្រាប់​ ​និង​អេក្រង់​ពេញ​ ​Full View Display​ ​រចនា​តួ​ខ្លួន​ទាំង​មូល​ស្រដៀង​ម៉ូដែល​ ​Oppo R11 ឬ OnePlus 5T។

កាមេរ៉ា​មុខ​ទំហំ ១៦+៨MP មុខងារ Autofocus ថត Selfie បាន​ច្បាស់​ល្អ​ ​អម​កាមេរ៉ា​ក្រោយ​ទំហំ ១៦+៥MP។ អេក្រង់​ប្រភេទ AMOLED ទំហំ ៥,៩៩ អ៊ីញ កម្រិត ១០៨០x២១៦០ ភីកសែល ស្រោប​ដោយ​កញ្ចក់ 2.5D។ ល្បឿន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ទំហំ RAM ៦GB និង ROM ៦៤GB ដោយ​ការ​បង្ហាញ​ខ្លួន​ព្រម​ជាមួយ​តម្លៃ នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ២៦ វិច្ឆិកា​ខាង​មុខ​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Flashfly   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី