អនាគត​អាគុយ​រថយន្ត​អគ្គិសនី​ ​សាក​ ​១​ ​នាទី​ ​ជិះ​បាន​ជាង​ ​៨០០​ ​គីឡូម៉ែត្រ

  • 2017-11-17 03:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fisker​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ទី​ ​២​ ​បំបែក​ខ្លួន​ចេញ​ពី​ ​Henrik Fisker​ ​បាន​ប្រកាស​ពី​គម្រោង​នៅ​ឆ្នាំ​ ​២០២៣​ ​ក្នុង​ការ​ផលិត​អាគុយ​សម្រាប់​បំពាក់​លើ​រថយន្ត​អគ្គិសនី​ ​ដែល​បញ្ចូល​ភ្លើង​ម្ដង​ចំណាយ​ពេល​ត្រឹម​ ​១​ ​នាទី​ ​ប៉ុន្តែ​ជិះ​បាន​ចម្ងាយ​ដី​ជាង​ ​៨០០​ ​គីឡូម៉ែត្រ​ ឯ​ណោះ។

ការ​វិវត្ត​ថាមពល​ផ្ទុក​ខ្លាំង​ជាង​មុន​ ​២,៥​ ​ដង​នៃ​ប្រភេទ​អាគុយ​ ​Solid-State​ ​ពុំ​មែន​មាន​តែ​ក្រុមហ៊ុន​ ​ Fisker​ ​មួយ​នោះ​ទេ​ ​ខណៈ​មាន​ក្រុមហ៊ុន​ដទៃ​ទៀត​ដូច​ជា​ ​Sakti3​ ​ដែល​ទិញ​យក​ដោយ​ក្រុមហ៊ុន​ ​ Dyson​ ​នា​ឆ្នាំ​ ​២០១៥​ ​និង​ក្រុមហ៊ុន​ ​Toyota​ ​ក៏​កំពុង​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​ទំនើប​នេះ​ដូច​គ្នា។

ចំពោះ​រថយន្ត​ដំបូង​ ​Fisker​ ​ត្រៀម​បង្ហាញ​ ​ជា​ម៉ូដែល​ ​Emotion​ ​ថ្វី​បើ​មិន​​បំពាក់​នូវ​ថ្ម​ប្រភេទ​ ​Solid-State​ ​ ប៉ុន្តែ​ចម្ងាយ​ដី​នៃ​ការ​ធ្វើ​ដំណើរ​ម្ដង​ ​អាច​ទទួល​បាន​ប្រហែល​ ​៦៤៥​ ​គីឡូម៉ែត្រ ។ ម៉ូដែល​ថ្លៃ​ជាង​ ​១៣​ ​ ម៉ឺន​ដុល្លារ ​មួយ​នេះ​គ្រោង​លេចចេញ​ជា​លើក​ដំបូង​នា​ពិព័រណ៍​ ​CES​ ​ឆ្នាំ​ ​២០១៨​ ​ស្រប​ពេល​ចង្វាក់​ផលិតកម្ម​នឹង​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ ២០១៩៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី