ឱកាសដណ្ដើមពាន La Liga របស់ Real នឹងកាន់តែខើចបើចាញ់ Atletico យប់នេះ
- 2017-11-18 09:16:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសដណ្ដើមពាន La Liga របស់ Real នឹងកាន់តែខើចបើចាញ់ Atletico យប់នេះ
ចន្លោះមិនឃើញ
សង្គ្រាមលើវាលស្មៅនៅទីក្រុងម៉ាឌ្រីដនឹងកើតឡើងសារជាថ្មីនៅយប់នេះ ជាការប៉ះគ្នារវាង Atletico Madrid និង Real Madrid។
នេះជាគឺជាការប៉ះគ្នាលើកដំបូងរបស់ក្រុមអ្នកជិតខាងទាំងពីរនៅទឹកដី Wanda Metropolitano របស់ Atletico ចាប់តាំងពីពួកគេចាកចោលកីឡដ្ឋាន Vicente Calderón។ Real បច្ចុប្បន្នឈរលេខ៣ក្នុងតារាងស្មើពិន្ទុគ្នាជាមួយលេខ៤ Atl Madrid។ ក្រុមទាំងសងខាងត្រូវការឈ្នះដាច់ខាតដូចគ្នាដើម្បីតាមពិន្ទុ Barcalona ដែលដាច់៨ពិន្ទុនៅទីកំពូល។ ចាំមើលតើក្រុមមួយណានឹងឈ្នះប្រកួតនៅម៉ោង២:៤៥នាទីរំលងអាធ្រាត្រនេះ?
ជើងកីឡាករ៖
Real Madrid នៅតែអវត្តមាន Gareth Bale ខណៈ Keylor Navas ត្រឡប់មកហ្វឹកហាត់វិញ តែមិនទាន់អាចចូលលេងបានវិញនៅឡើយដូច្នេះជម្រើស១១នាក់អាចជា៖ Kiko Casilla, Marcelo, Varane, Ramos, Carvajal, Kross, Casemiro, Modric, Isco, Ronaldo និង Benzema។
Atletico Madrid មានបញ្ហាតែ Filipe Luis មួយប៉ុណ្ណោះដែលរងរបួសសរសៃពួរដូច្នេះជម្រើស១១នាក់ដំបូងអាចជា៖ Oblak, Lucas, Savic, Godin, Juanfran; Saul, Gabi, Thomas, Augusto; Griezmann និងCorrea។
ស្ថិតិមួយចំនួន៖
ជំនួបលើកនេះគឺជាការប៉ះគ្នាលើកទី១៦១នៅ La Liga រវាងក្រុមទាំងពីរក្នុងនោះ Real Madrid ឈ្នះលើសពីពាក់កណ្ដាល (៨៦ដង)។
Atletico ចាញ់តែម្ដងប៉ុណ្ណោះក្នុងការប៉ះគ្នា៨លើកចុងក្រោយនៅលីគទល់នឹង Real Madrid ដោយឈ្នះ ៤ដង, ស្មើ៣ ហើយការចាញ់ម្ដងនោះគឺក្នុងលទ្ធផល៣-០ កាលពីរដូវកាលមុននៅទឹកដី Vicente Calderon។
Cristiano Ronaldo ទាត់ចូល៦គ្រាប់ក្នុងការលេងទល់នឹង Atletico ៤លើកចុងក្រោយគិតលើគ្រប់កម្មវិធី។
Zinedine Zidane ដឹកនាំ Realចាញ់ Atletico ២លើកជាកំណត់ត្រាចាញ់ច្រើនបំផុតបើធៀបនឹងការដឹកនាំរបស់លោកទល់នឹងក្រុមដទៃ៕