​ល្អ​មែន Pogba ​ជា​ពី​របួស ​ចូល​លេង​ភ្លាម រក​គ្រាប់​បាល់​បាន​ភ្លែត

  • 2017-11-19 01:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United ​កាល​ពី​យប់មិញ​នេះ ​បាន​យក​ឈ្នះ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ៤-១ ​ដោយ​កីឡាករ Pual Pogba ​បាន​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​វិញ​ហើយ។

លេង​នៅ​ដី Old Trafford ​ក្រុម Newcastle ​បាន​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​បាត់​មាត់​ទៅ​ហើយ​នៅ​ដើម​តង់​ទី​១ ក្រោយ​ពី​អាច​នាំ​មុខ Man Utd ​បាន។ តែ​ផ្ទុយ​ទៅ​វិញ ​សមាជិក​ក្រុម​បិសាច​ក្រហម​ហាក់​ដូចជា​មិន​បាក់​ទឹក​ចិត្ត​នោះ​ទេ ពោល​គឺ​ពួកគេ​សហការ​គ្នា​លេង​បាន​ល្អ ​រហូត​អាច​រក​គ្រាប់​បាល់​តាម​បាន​ស្មើ​វិញ ​និង​ទទួល​បាន​ជ័យ​ជម្នះ​ថែម​ទៀត​ផង។

ក្នុង​ការ​ប្រកួត​នោះ​ដែរ ​គេ​ឃើញ​ថា​កីឡាករ​របស់​ក្រុម​លោក Jose Mourinho ​បាន​បង្ហាញ​ខ្លួន​វិញ​ខ្លះ​ៗ​ហើយ ​សម្រាប់​អ្នក​ដែល​រង​របួស​ជា​ច្រើន​ខែ។ តួយ៉ាង​ដូចជា Pogba ​នៅ​ប្រកួត​ដំបូង​ក្រោយ​ពី​របួស​ច្រើន​ខែ​មក​នោះ ​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ ​ដោយ​ដើរ​តួ​ជា​អ្នក​ចែក​បាល់​បាន​យ៉ាង​ល្អ។ ខណៈ​ដែល Zlatan ​បាន​ត្រឹម​ចូល​លេង​ចុង​ម៉ោង​ប៉ុណ្ណោះ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ