មិនធម្មតា! ឈុត​តំណាង​ជាតិ​របស់ ប៊ី សុធារី ស្អាតកប់ ឯអត្ថន័យ​វិញរឹតតែអស្ចារ្យ

  • 2017-11-19 02:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​ផ្លូវការ​ Miss Universe Cambodia បាន​បង្ហោះ​រូបភាព​ឈុត​ប្រពៃណី​តំណាង​ជាតិ​ (National Costume)​ ដ៏​ស្រស់​ស្អាត​របស់​កញ្ញាឯក​កម្ពុជា​ សម្រាប់​បង្ហាញ​ក្នុង​ថ្ងៃ​ប្រកួត​ដ៏ធំ​បវរកញ្ញា​ចក្រវាល (Miss Universe) ​ឆ្នាំ ២០១៧ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

ឈុត​តំណាង​ជាតិ​ដែល​ច្នៃ​ឡើង​ជា​ពិសេស​ ពី​ហាង​កាត់​ដេរ​ ប៉ារ៉ាឌី​ សម្រាប់​កញ្ញា​ឯក​កម្ពុជា​ ប៊ី​ សុធារី​ មាន​ឈ្មោះ​ថា​ "មហាហង្ស​បាពួន"

"មហាហង្ស" ជា​ឈ្មោះ​របស់​បក្សី​ដ៏​ពិសិដ្ឋ​ តំណាង​ឲ្យ​មាស​ ពេជ្រ​ កែវកងពិទូរ្យសូរ្យកាន្ត​មាន​តម្លៃ​បំផុត។ ចំណែក​ "បាពួន” គឺជា​ឈ្មោះ​ប្រាសាទ​ខ្មែរ​ដ៏​ល្បី​ល្បាញ​ ដែល​បាន​សាង​សង់​ឡើង​នៅ​ពាក់កណ្ដាល​សតវត្ស​ទី​ ១១៕

តើ​ឈុត​នោះ​ស្រស់ស្អាត​យ៉ាង​ណា​ សូម​ទស្សនា​រូបភាព​ខាងក្រោម៖

រូបភាព៖ ហ្វេស​ប៊ុក Miss Universe Cambodia

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី