លីគ​កំពូល​កម្ពុជា ​ម្សិលមិញ ​ក្រុម​ខ្លាំង​ឈ្នះ​ទាំង​អស់ ចាំ​មើល​ថ្ងៃ​នេះ​វិញ

  • 2017-11-19 02:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​២០ ​កាល​ពី​ម្សិលមិញ​នេះ ​ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​ទទួល​បាន​៣​ពិន្ទុ​ទាំង​អស់ ​ស្រប​ពេល​ល្ងាច​នេះ​ក៏​នៅ​សល់​៣​គូ​ទៀត​ដែល​ត្រូវ​ប្រកួត​ផង​ដែរ។

ភ្នំពេញ​ក្រោន ​បាន​ទៅ​យក​៣​ពិន្ទុ​​ពី​ក្រុម​វេស្ទើន ​ដោយ​ឈ្នះ​ក្នុង​លទ្ធផល ៣-០ ស្រប​ពេល​ដែល​ក្រុម​បឹងកេត​ឯ​ណោះ​ក៏​បាន​៣​ពិន្ទុ​ដែរ ​ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុម​អគ្គីសនី ៤-១។ ងាក​ទៅ​មើល​ក្រុម​ណាហ្គាវើល​របស់​លោក មាស ចាន់ណា ​ឯ​ណោះ​វិញ​ក៏​មិន​ណយ​ដែរ ​ដោយ​លេង​នៅ​ក្រោ​ដី ​តែ​អាច​យក​ឈ្នះ​លើ​ក្រុម​អាស៊ីអឺរ៉ុប​បាន​ក្នុង​លទ្ធផល ៤-១ ​ដែរ។

ចំណែក ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១៧ ​នេះ​មាន ៣​គូ​ទៀត៖

  • Cambodian Tiger Vs អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​សៀមរាប ម៉ោង ៣:៣០ នាទី​រសៀល

  • ព្រះខ័នរាជ​ស្វាយរៀង Vs ស៊ីម៉ាក់ នៅ​កីឡដ្ឋាន​ស្វាយរៀង ម៉ោង ៦​ ល្ងាច

  • ក្រសួង​ការពារ​ជាតិ Vs គិរីវង់​សុខសែនជ័យ នៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ ម៉ោង ​៦ ល្ងាច

អត្ថបទ៖ មុន្នីរម្យ