យុវតី​វ័យ​ ១៤ ឆ្នាំ​បាត់​បង់​ជីវិត​​ ​ព្រោះ​ខ្សែ​​សាក​ iPhone រហែក

  • 2017-11-19 02:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ថ្មីៗ​នេះ​យុវតី​វ័យ​ ១៤ ឆ្នាំ​មួយ​រូប​​នៅ​ប្រទេស​វៀតណាម​​បាន​ឆក់​ចរន្ត​អគ្គិសនី​ ដោយ​សារ​តែ​ខ្សែ​សាក​ iPhone ដែល​ដាច់​​រហែក​ដោត​ជាប់​នឹង​ iPhone 6។

សមត្ថកិច្ច​បាន​ប៉ាន់​ស្មាន​ថា​យុវតី​ឈ្មោះ​ Le Thi Xoan បាន​ដោត​សាក​ទូរសព្ទ​របស់​ខ្លួន​ដោយ​ប្រើ​​​ខ្សែ​សាក​ហ្សីន ហើយ​បាន​​ទុក​វា​នៅ​លើ​គ្រែ​ដូច​ដែល​នាង​បាន​ធ្វើ​រាល់​យប់។ ខ្សែ​សាក​នោះ​ទៀត​សោត​បាន​រហែក​បណ្ដាល​ឲ្យ​​ខ្សែ​ភ្លើង​លៀន​ចេញ​មក​ក្រៅ​ ហើយ​ពេល​ដែល​នា​ត្រឡប់​ខ្លួន​​ក៏​បាន​ប៉ះ​នឹង​កន្លែង​រហែក​នេះ ​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី។ ឪពុក​ម្ដាយ​របស់​ Xoan បាន​ឃើញ​នាង​គេង​សន្លប់​បាត់​ស្មារតី​ រួច​ក៏​ប្រញាប់ប្រញាល់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​​មិន​អាច​សង្គ្រោះ​យុវតី​រូប​នេះ​បាន​នោះ​ទេ។

​រឿង​ហេតុ​ខាង​លើ​នេះ​អាច​ជា​មេរៀន​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​​ស្មាតហ្វូន​ទាំង​អស់​ដែល​កំពុង​ប្រើ​ខ្សែ​​សាក​ដាច់​រហែក​ ​ប្រសិន​បើ​ឃើញ​ថា​មាន​រហែក​​ត្រង់​កន្លែង​ណា​ គួរ​បោះ​វា​ចោល​ភ្លាម​ទៅ៕​​​​​​​​​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង