iPhone ​ស៊េរី​ថ្មី​អាច​នឹង​​ប្រើ​ស៊ីម​បាន ២ ​​និង​​ប្រើ​​ប្រព័ន្ធ​អ៊ីនធឺណិត 5G

  • 2017-11-19 04:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​មួយ​បាន​បញ្ជាក់​ប្រាប់​ថា​​​ក្រុមហ៊ុន Apple នឹង​ពន្លឿន​ល្បឿន​អ៊ីនធឺណិត LTE លើ iPhone ឆ្នាំ ២០១៨ ដោយ​ប្រើ​នូវ​បច្ចេកវិទ្យា 4x4 MIMO លើ​ជំនាន់ 2x2 MIMO និង​ប្រភេទ Modem ជំនាន់​ចុង​ក្រោយ​ Intel XMM 7560 ឬ Qualcomm Snapdragon X20។​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​ពី​អ្នក​វិភាគ​នៃ​ក្រុមហ៊ុន KGI លោក Ming-Chi Kuo កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

អ្វី​ដែល​ពិសេស​មាន​ម៉ូដែល iPhone យ៉ាង​តិច​មួយ អាច​នឹង​​គាំទ្រ​ការ​ប្រើប្រាស់​ SIM ចំនួន ២ ប្រភេទ DSDS ដោយ​ប្រើ​ប្រព័ន្ធ LTE+LTE ដូច​គ្នា ហើយ​ស្ថិត​នៅ​លើ​បន្ទះ​ឈីប​សេវា​ទូរសព្ទ​​តែ​មួយ។ យ៉ាងណាក្ដី​គេ​មិន​ច្បាស់​ថា​​ iPhone ជំនាន់​ថ្មី​នឹង​មាន​រន្ធ​សម្រាប់​ដោត​ស៊ីម​ពីរ ឬ មាន​ស៊ីម​មួយ​ត្រូវ​បាន​បង្កប់​រួច​ស្រេច​លើ​ទូរសព្ទ​នោះ​ទេ។

ដោយឡែក​អំឡុង​ឆ្នាំ ២០១៩ ទៅ ២០២០ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ក៏​អភិវឌ្ឍ​ទៅ​កាន់​យុគសម័យ​កម្រិត​ថ្មី​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន 5G ខណៈ​ភាគរយ​ខ្ពស់​ទទួល​ការ​ផ្គត់ផ្គង់​ឈីប​ពី​ក្រុមហ៊ុន Intel ដោយ​បោះបង់​ចោល Qualcomm ហើយ​ល្បឿន​ត​ភ្ជាប់​នឹង​ឡើង​ខ្ពស់​ដល់​ចំណុច ១ Gbps (Gigabit-Per-Second)៕

ប្រភព៖ idropnews   ប្រែ​សម្រួល ៖ កៅ រក្សា