បង្ហាញ​​នារី​ខ្មែរ​១​​​រូប​​​​​នៅ​ពី​ក្រោយ​ការ​​បង្កើត​កម្មវិធី​ Miss Global លំដាប់​ថ្នាក់​ពិភពលោក

  • 2017-11-19 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មាន​មោទនភាព​ខ្លាំង​បំផុត​ដែល​នារី​ខ្មែរ​មួយ​រូប​ ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​នៅ​ពី​ក្រោយ​ការ​បង្កើត​កម្មវិធី​​លំដាប់​ថ្នាក់​ពិភព​លោក​ Miss Global ។

កញ្ញា សុគន្ធា ហៅ Tea Mak CEO មួយ​រូប​​​ដឹក​​នាំ​ក្នុង​កម្មវិធី​ Miss Global

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​ល្ងាច​មិញ​នៅ​សណ្ឋាគារ​សុខា​ កញ្ញា សុគន្ធា ហៅ​ថា​ Tea Mak ជា​កូន​ខ្មែរ​មួយ​រូប​ដែល​ធំធាត់​ឡើង​នៅ​លើ​ទឹក​ដី​អាមេរិក​ បាន​រៀបរាប់​ថា មុន​ដំបូង​ឡើយ​កញ្ញា​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ចាំ​ជួយ​ផ្ដល់​គំនិត​យោបល់​ទៅ​​លើ​ការ​បង្កើត​កម្មវិធី​​លំដាប់​ថ្នាក់​​ពិភពលោក​ Miss Global តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​​ពេល​នេះ​មិន​ដូច​ពេល​មុន​ឡើយ​ព្រោះ​កញ្ញា បាន​ប្រែ​ក្លាយ​ខ្លួន​ឯង​ទៅ​ជា​ CEO មួយ​រូប​​​ដឹក​​នាំ​ក្នុង​កម្មវិធី​ Miss Global ។

ក្រោយ​ពី​ទទួល​បាន​តំណែង​ជា​ប្រធាន​ដឹក​នាំ​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ខាង​លើ​នេះ​មក​កញ្ញា​ Tea Mak ​បាន​សម្រេច​ចិត្ត​ យក​កម្ពុជា ធ្វើ​​ជា​ម្ចាស់​ផ្ទះ​​ ដើម្បី​រៀបចំ​កម្មវិធី​ Miss Global 2017 នេះ​ឡើង​ហើយ​​ចំពោះ​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​​កញ្ញា​ជ្រើស​រើស​កម្ពុជា​ធ្វើ​ទី​តាំង​ក្នុង​ការ​ប្រកួត​ដោយ​សារ​តែ​ កញ្ញា​គឺ​ជា​កូន​ខ្មែរ​។ ដូច្នេះ​​ចង់​បង្ហាញ​អ្វី​ដែល​ខ្មែរ​មាន​ទៅ​កាន់​ពិភព​លោក​។

កញ្ញា​និយាយ​ថា​៖​“ចាស​ខ្ញុំ​ជ្រើស​រើស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ម្ចាស់​ផ្ទះ ព្រោះ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដើម​កំណើត​​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ខ្ញុំ​ចង់​បង្ហាញ​វប្បធម៌​ និង​អរិយធម៌​ដែល​ខ្មែរ​យើង​មាន​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ​"។

នៅ​ឆ្នាំ​ក្រោយ​​កញ្ញា Tea Mak នឹង​​ជ្រើស​រើស​ប្រទេស​ផ្សេង​ទៀត​​ក្នុង​តំបន់​អាស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ការ​ប្រកួត​ Miss Global ​តែ​មិន​មែន​កម្ពុជា​នោះ​ទេ​។ ប្រទេស​ត្រូវ​ជ្រើស​សម្រាប់​ការ​ប្រកួត​ឆ្នាំ​ ២០១៨ មាន​ដូច​ជា​ ថៃ ចិន ម៉ាឡេស៊ី ជា​ដើម​។

​​គួរ​បញ្ជាក់​ថា​កម្មវិធី​​ប្រឡង​បវរកញ្ញា​ Miss Global ឆ្នាំ​២០១៧ កម្ពុជា​ ជា​ម្ចាស់​ផ្ទះ​ត្រូវ​បាន​បញ្ចប់​កាល​​​​ពី​រាត្រី​ថ្ងៃ​ទី​ ១៧ ឈាន​ចូល​១៨ ​​ក្នុង​នោះ​បវរកញ្ញា​មក​ពី​ប្រទេស​ប្រេស៊ីល​ Barbara Vitorelli បាន​គ្រង​មកុដ​​​ Miss Global ប្រចាំ​​ឆ្នាំ​២០១៧​៕

ឈុត​ប៊ីគីនី​​ស្រស់​ស្អាត​​អ្នក​ជាប់​២០នាក់​ចុង​ក្រោយ​​ពី​ Miss Global 2017

ពិសេស​មែន​ទែន​! រក​ឃើញ​​ម្ចាស់​មកុដ Miss Global ឆ្នាំ​២០១៧

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី