របៀប​មើល​ថា​ Google ដឹង​អ្វី​ខ្លះ​ពី​អ្នក ​

  • 2017-11-19 06:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ ក្នុង​ការ​ដឹង​ពី​ព្រឹត្តិការណ៍​ផ្សេងៗ​លើ​ពិភពលោក តាម​រយៈ​ប្រអប់​ស្រាវជ្រាវ ឬ​កម្មវិធី​នានា​របស់ Google ដែល​អាច​តាមដាន និង​ថត​ទុក​នូវ​គ្រប់​យ៉ាង​អ្នក​បាន​ប្រើប្រាស់ ដើម្បី​ដឹង​ពី​ចំណាប់​អារម្មណ៍​អ្នក ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទាក់ទង ដូចជា​អាហារ​ដ្ឋាន​ក្នុង​ស្រុក ពិន្ទុ​គ្រាប់​បាល់ រឿង​ភាគ ចំរៀង និង​ផលិតផល​នានា ជាដើម។ យ៉ាងណាមិញ អ្នក​អាច​បិទ​នូវ​ការ​ទាញ​យក​ព័ត៌មាន​ចំណាប់​អារម្មណ៍​របស់​អ្នក​បាន​។ 

១. ស្វែងរក My Activity

ដំបូង​អ្នក​ត្រូវ Sign in ចូល​គណនី​អ្នក​ក្នុង Google បន្ទាប់មក​ចូល​ទៅ​កាន់​ history.google.com/history។ អ្នក​នឹង​ឃើញ​ទំព័រ​សកម្មភាព​អ្នក ដែល​បង្ហាញ​នូវ​រាល់​ព័ត៌មាន​អ្នក​ធ្លាប់​ប្រើប្រាស់​លើ​សេវាកម្ម​របស់ Google រួមមាន ទិន្នន័យ​ស្រាវជ្រាវ​ផែនទី និង​វីដេអូ​លើ Youtube អ្នក​ធ្លាប់​បាន​មើល​។ 

អ្នក​អាច​មើល​ទិន្នន័យ​ស្រាវជ្រាវ​របស់​អ្នក​លើ​ Google អ្នក​អូស​ចុះ​ក្រោម​ដល់ Activity controls ហើយ​ក្រោម Your searches and browsing activity ចុច​លើ Manage activity។ នៅ​ខាងលើ​ជ្រុង​ខាងស្តាំ​នៃ​ប្រអប់​ Insights ចុច​លើ​សញ្ញា​ព្រួញ​ក្បែរ​នឹង Last week ហើយ​ជ្រើស All time។ វា​នឹង​បង្ហាញ​នូវ​គ្រប់​យ៉ាង​អ្នក​បាន​ស្រាវជ្រាវ​លើ​គ្រប់ Device អ្នក​ប្រើ​គណនី​នោះ​។ អ្នក​អាច​លុប​ចោល​នូវ​ព័ត៌មាន​ស្រាវជ្រាវ​ណា​មួយ​បាន​ ហើយ​ប្រសិនបើ​អ្នក​ចង់​បញ្ឈប់ Google ក្នុង​ការ​ថត​យក​នូវ​ការ​ស្រាវជ្រាវ​អ្នក អាច​ចូល​ទៅ​កាន់​ទំព័រ Personal info & privacy ហើយ​ក្រោម Activity controls បិទ​ចោល​នូវ Your search and browsing activity។ ការ​ផ្អាក​ដំណើរការ Setting នេះ​រារាំង​សេវាកម្ម​ដូចជា Google Now និង Google+ ពី​ការ​ប្រើ​ព័ត៌មាន​ពី​គេហទំព័រ​ធ្លាប់​បើក និង​សកម្មភាព​លើ​កម្មវិធី​របស់​អ្នក ក្នុង​ការ​កំណែទម្រង់ Contents ទាក់ទង​នឹង​អ្នក​។

២. កំណត់​តាម​រយៈពេល​

ក្នុង​ទំព័រ​នឹង​បង្ហាញ​អ្នក​នូវ​ព័ត៌មាន​តាម​ថ្ងៃ សប្តាហ៍ ឬ​ខែ ប៉ុន្តែ​អ្នក​អាច​សម្រេច​នូវ History អ្នក​ចង់​ឃើញ ដោយ​ចុច​លើ​ប្រអប់ Filter by date នៅ​ខាងលើ ហើយ​ជ្រើសរើស​ពេលវេលា​ណា​មួយ​។ 

៣. ពិនិត្យ​មើល​ព័ត៌មាន​ផ្សេង​ទៀត​

Google មិន​ត្រឹម​តែ​តាមដាន​ការ​ចូល​មើល​ទំព័រ​នានា​នោះ​ទេ វា​ក៏​ពិនិត្យ​មើល​នូវ​ទីតាំង និង​ឧបករណ៍​អ្វី​អ្នក​ប្រើប្រាស់​។   Devices

ជា​ច្រើន​ឆ្នាំ អ្នក​ប្រហែល​ជា​ប្រើ​គណនី​ដដែល លើ​ឧបករណ៍​ផ្សេងៗ ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល និង​លុបចោល​បាន​ពី​បញ្ជី​។ អ្នក​ចុច​លើ Tab ឈ្មោះ Sign-in & security ហើយ​អូស​ចុះ​ក្រោម​ដល់ Device activity & notifications។ វា​នឹង​បង្ហាញ​នូវ​បញ្ជី ឧបករណ៍​ទើប​ប្រើប្រាស់​ថ្មី​ជាមួយ​នឹង​គណនី​នោះ​ ព្រមទាំង​ព័ត៌មាន​ពេល​អ្នក​ប្រើប្រាស់​ចុងក្រោយ​។ ប្រសិនបើ​អ្នក​ចង់​លុប​ចុច​លើ​វា ហើយ​ចុច​ប៊ូតុង Remove។

Location

ត្រង់​ទំព័រ Activity អ្នក​អាច​ចុច​លើ​សញ្ញា​ចុច​បី​នៅ​ខាងលើ​ជ្រុង​ខាងស្តាំ ហើយ​ជ្រើសរើស​ Settings > Show more controls > Manage activity នៅ​ក្រោម Place you go។ វា​បង្ហាញ​នូវ​ព័ត៌មាន​ពេល​អ្នក​បាន​ប្រើ Location services លើ​ទំព័រ Google Maps បង្ហាញ​ទីតាំង​អ្នក​បាន​ទៅ ពេល​ណា និង​ប្រើ​មធ្យោបាយ​អ្វី​។ 

៤. Google គិត​ថា​អ្នក​ជា​នរណា​

អ្នក​អាច​ចូល​ទៅ​កាន់​ទំព័រ Personal info & privacy រួច​អូស​ចុះ​ក្រោម​ត្រង់ Ads settings ហើយ​ចុច​លើ Manage ad settings។ Google នឹង​សម្គាល់​អ្នក​តាម​ ភេទ អាយុ និង​ចំណាប់​អារម្មណ៍​ផ្សេងៗ​។ អ្នក​អាច​កែប្រែ​ចំណាប់​អារម្មណ៍​នេះ​បាន ប្រសិនបើ​អ្នក​ចង់​ឃើញ Ads ច្រើន​ផ្សេង​ទៀត ឬ​លុបចោល​តែ​ម្តង​។ យ៉ាងណាមិញ Google បង្ហាញ Ads ទៅ​តាម​ទីតាំង​ជាក់លាក់​។

៥. ទាញ​យក​ទិន្នន័យ​អ្នក​

អ្នក​អាច​ចម្លង Content ក្នុង​គណនី​អ្នក និង​ប្រើ​វា​សម្រាប់ Service ផ្សេងទៀត ឬ​គ្រាន់​ទុក​មើល​។ នៅ​ខាងក្រោម Personal info & privacy អ្នក​អូស​ចុះ​ក្រោម​ត្រង់ Control your content ហើយ​នៅ​ខាងក្រោម Download your data ចុច​លើ Create archive។ អ្នក​នឹង​ឃើញ​ទំព័រ​មួយ​ទៀត អ្នក​អាច​ជ្រើសរើស​ទិន្នន័យ​ចង់​បាន ហើយ​ផ្ញើរ​ចូល​អ៊ីមែល​។ 

៦. លុបចោល​ទាំងអស់​

ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ Google ប្រមូល​ព័ត៌មាន​ពី​អ្នក អ្នក​អាច​លុបចោល​ទាំងអស់ និង​បិទ​នូវ​ការ​តាមដាន​ទីតាំង​។ អ្នក​អាច​ចូល​ទៅ​កាន់ សញ្ញា​ចុច​បី​នៅ​ជ្រុង​ម្ខាង ហើយ​ជ្រើសរើស Delete Options។ វា​នឹង​ផ្តល់​នូវ​ជម្រើស​លុប​ទិន្នន័យ​ពី​ថ្ងៃនេះ និង​ម្សិលមិញ ប៉ុន្តែ​ចុច​លើ​ប៊ូតុង Advanced អ្នក​នឹង​មាន​ជម្រើស​លុបចោល​ទិន្នន័យ​ទាំងអស់​៕

ប្រភព៖ Mirror   ប្រែសម្រួល ៖ ប៊ុន ធឿន