តារាស្រី ៦​រូប​ រស់រានមានជីវិត​ ពី​ជំងឺ​មហារីកសុដន់​ដ៏​កាចសាហាវ

  • 2017-11-19 07:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​មហារីក​សុដន់​ ជា​ជំងឺ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ និង​បាន​គំរាម​កំហែង​ជីវិត​មនុស្ស​ស្រី​ជា​ច្រើន​ លើ​ពិភពលោក។ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់​ក្នុង​សកលលោក​ ក៏​មាន​តារា​ស្រី​ល្បីឈ្មោះ​មួយ​ចំនួន​ បាន​ជួប​ប្រទះ​ជំងឺ​ដ៏​កាចសាហាវ​នេះ។

ទោះ​បី​ពួកគេ​ត្រូវ​ប្រឈម​មុខ​នូវ​ការ​គំរាម​កំហែង​ ស្ទើរ​ប៉ះពាល់​ដល់​ជីវិត​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ពួកគេ​បាន​ទទួល​មក​វិញ​នូវ​ ក្ដី​ស្រឡាញ់​ ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មោះ​ពី​មនុស្ស​ជាទី​ស្រឡាញ់​នៅ​ជុំ​វិញ​ខ្លួន​ទាំង​អស់​របស់​ពួកគេ។

ទៅ​ទស្សនា​ទាំង​អស់​គ្នា​ តើ​តារា​ស្រី​ដែល​រស់​រួច​ផុត​ពី​ការ​ស្លាប់​ ដោយសារ​ជំងឺ​មហារីកសុដន់៖

១. តារា​ហូលីវូដ​ Angelina Jolie

តារា​សម្ដែង​ស្រី​រូប​នេះ​ មាន​ការ​ប្រឈម​ខ្លាំង​នឹង​ហានិភ័យ​ ស្ទើរ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ដោយសារ​ជំងឺ​មហារីក​សុដន់។ នាង​ត្រូវ​ទទួល​ការ​វះ​កាត់​ដល់​ទៅ​ ២ដង​ក្នុង​ឆ្នាំ​ ២០១៣ បន្ទាប់​ពី​ក្រុម​វេជ្ជបណ្ឌិត​ រក​ឃើញ​ថា​ Jolie មាន​អត្រា​ប្រឈម​នឹង​ជំងឺ​នេះ​ដល់ទៅ ៨៧​ភាគ​រយ។ ក្រោយ​ពី​ទទួល​ការ​ព្យាបាល​ និង​វះកាត់​រួច​មក​ តួ​លេខ​នៃ​គ្រោះថ្នាក់​នោះ​ ក៏​បាន​ថយ​ចុះ​ ៥ភាគរយ​វិញ។

២. តារាសម្ដែង​ Koh Chieng Mun

ក្នុង​ឆ្នាំ​ ២០០៥​ តារា​ស្រី​ជើង​ចាស់​រូប​នេះ​ មាន​អារម្មណ៍​ថា​ មាន​ដុំសាច់​មិន​ធម្មតា​ នៅ​ក្នុង​រាងកាយ​របស់​ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​ លោក​ស្រី​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់។ លទ្ធ​ផល​ចេញ​ពី​ការ​ពិនិត្យ​នោះ​គឺ​ អ្នក​ស្រី​មាន​ជំងឺ​មហារីក​សុដន់​ ដំណាក់​កាល​ទី ១។ បន្ទាប់​ពី​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ និង​យក​ចិត្ត​ទុកដាក់​ពី​ខាង​គ្រូពេទ្យ​មក​ ទើប​អ្នក​ស្រី​បាន​ជា​សះ​ស្បើយ​វិញ។

៣. តារា​សម្ដែង​ Liza Wang

តារា​ស្រី​រូប​នេះ​ រក​ឃើញ​ថា​ខ្លួន​មាន​ជំងឺ​មហារីក​សុដន់​ក្នុង​ឆ្នាំ ២០០២ បន្ទាប់​ពី​មានការ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ក​ទុកដាក់​ពី​គ្រូពេទ្យ។ មួយ​វិញ​ទៀត​ ក្រោយ​ពី​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ អ្នក​ស្រី​ក៏​បាន​ប្រញាប់​វះកាត់​ជា​បន្ទាន់​ មុន​មេរោគ​រីក​សុសសាយ​បន្ត។

សំណាង​ល្អ​ ដោយសារ​ព្យាបាល​ទាន់​ពេល​វេលា​ តារា​ស្រី​រូប​នេះ​ក៏​បាន​ជា​សះស្បើយ​ឡើង​វិញ​ ហើយ​បច្ចុប្បន្ន​ លោក​ស្រី​កំពុង​បម្រើ​ការងារ​ក្នុង​សមាគម Hong Kong Anti-Cancer Society ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និង​ការ​យល់​ដឹង​ទាក់ទង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទៅ​កាន់​អ្នក​ជំងឺ​មហារីកសុដន ដទៃទៀត។

៤. តារា​សម្ដែង​ Pan Ling Ling

តារា​ស្រី​វ័យ​ ៤៧​ឆ្នាំ​រូប​នេះ​ ក៏​ជា​តារា​ស្រី​ដែល​បាន​ជា​សះ​ស្បើយពី​ជំងឺ​មហារីកដែរ។ រម្លឹក​ទៅ​អំឡុង​ពេល​ដែល​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច​ ស្ទើរ​នឹង​បាត់​បង់​ជីវិត​ នាង​បាន​និយាយ​ថា​ ខ្លួន​បែរជាមាន​អារម្មណ៍​រំភើប​ទៅវិញ ជាពិសេស​ឃើញ​ពី​ភាព​ខុស​គ្នា​របស់​គ្រួសារ​ ទាំង​ប្ដី​ និង​កូន​ទាំង​២។ ពួកគេ​តែង​ផ្ដល់​កម្លាំង​ចិត្ត​ និង​យកចិត្ត​ទុកដាក់​ ព្រមជាមួយ​ក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា​ឥតលក្ខខ័ណ្ឌ​ដល់​នាង។ មក​ទល់​ពេល​នេះ​ នាង​មាន​ភាព​ធូរស្រាល​ជាងមុន​ ហើយ​ក៏​ព្យាយាម​ថែទាំ​សុខភាព​បាន​យ៉ាង​ល្អ​បំផុត។

៥. អតីតតារា​ម៉ូដែល Lum May Yee

កាល​ពី​ ២​ឆ្នាំ​មុន​ May Yee បាន​រក​ឃើញ​ថា​ខ្លួន​មានដុំ​សាច់​ក្នុង​ទ្រូង។ នៅ​ពេល​ពិនិត្យ​ ឃើញ​ថា​នាង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​ ២​ នៃ​ជំងឺ​មហារីក។ ប៉ុន្តែ​ជា​សំណាង​ល្អ​ ដោយសារ​មាន​ការយក​ចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ តារា​ស្រី​វ័យ​ ៤៤​ឆ្នាំ​រូប​នេះ​ ក៏​បាន​ធូរ​ស្រាល​ជាង​មុន។

៦. តារា​សម្ដែង​ Mandy Lam

ថ្ងៃ​មួយ​ ក្នុង​ឆ្នាំ ២០១០ តារា​ស្រី​រូប​​នេះ​ទទួល​អារម្មណ៍​ចម្លែក​ថា​មាន​ដុំសាច់​ក្នុង​ទ្រូង​ ហើយ​ភ្លាមៗ​នាង​ក៏​បាន​ប្រញាប់​ប្រញាល់​ទៅ​មន្ទីរពេទ្យ​ឲ្យ​ ពេទ្យ​ពិនិត្យ។ ជា​លទ្ធផល​ ទើប​ដឹង​ថា​នាង​មាន​ជំងឺ​មហារីក​សុដន់ដំណាក់​កាល​ទី​ ២។ ពេល​នោះ​ នាង​ប្រឈម​នឹង​ការ​ជ្រុះ​សក់​មិនធម្មតា រីឯក្រចកដៃ​របស់​នាង​វិញ​ ប្រែ​ទៅ​ជា​ពណ៌​ប្រផេះទៀត​ផង។ កន្លង​ផុត​អស់​រយៈ​ពេល ៧​ឆ្នាំ ពេល​នេះ​សុខភាព​នាង​បាន​គ្រាន់​បើហើយ​ ព្រម​ទាំង​បាន​រៀបការ​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​បុរសដ៏​ល្អ​ម្នាក់។ ជាក់ស្ដែង​ នាង​និង​ស្វាមី​បាន​ព្រមព្រៀង​គ្នា​ ថា​មិន​បង្ខំ​រឿង​យក​កូន​ពេក​ទេ​ សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​មាន​សុខភាព​ល្អសិន៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី