រូប​មួយ​សន្លឹក​ អះអាង​ថា​​ការ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​ ជា​​ការ​បោក​ប្រាស់​

  • 2017-11-19 07:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​មួយ​សន្លឹក​បាន​លេច​ចេញ​ឡើង​ បង្ហាញ​ពី​បុរស​ម្នាក់​បាន​ដើរ​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​មិន​បាន​​ពាក់​ឈុត​អវកាស​​នៅ​​ក្នុង​បេសកកម្ម​អាប៉ូឡូ​ទី​ ១៧ ដែល​នេះ​ជា​ការ​​បន្ថែម​ចំហេះ​លើ​គំនិត​​ដែល​យល់​ថា​ ការ​ទៅ​ដល់​ឋាន​ព្រះចន្ទ​របស់​សហរដ្ឋអាមេរិក​ជា​រឿង​បោកប្រាស់។

សហរដ្ឋអាមេរិក​តែង​អះអាង​ថា​ពួក​គេ​បាន​​នាំ​មនុស្ស​របស់​ខ្លួន​ទៅ​ដល់​​​ឋាន​ព្រះចន្ទ​​មុន​គេ​ នៅ​ពេល​ដែល​អង្គការ​ NASA បាន​​ផ្សាយ​ផ្ទាល់​​វីដេអូ​​​ពី​លោក​ Neil Armstrong និង​លោក​​ Buzz Aldrin បាន​បោះ​ជំហាន​ជាន់​លើ​ព្រះចន្ទ​ដំបូង​គេ​បង្អស់ កាល​ពី​ ៤៨ ឆ្នាំ​មុន។ ក្រុម​អ្នក​សង្ស័យ​ក៏​តែង​តែ​ជំទាស់​ថា​បេសកកម្ម​​​​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​​ដំបូង​ ​ជា​រឿង​ប្រឌិត​ ​​ដើម្បី​ជួយ​ឲ្យ​សហរដ្ឋអាមេរិក​ឈ្នះ​​លើ​ការ​ប្រកួត​ប្រជែង​ផ្នែក​អវកាស​ជា​មួយ​រុស្សី​ នៅ​ក្នុង​ពេល​កើត​មាន​សង្គ្រាម​ត្រជាក់។

ពេល​នេះ​រូប​ភាព​ដែល​ទើប​បាន​លេច​ឡើង​ថ្មីៗ​​ បាន​សន្និដ្ឋាន​​សូម្បី​តែ​បេសកកម្ម​ទី​ ៧ ​(អាប៉ូឡូ​ទី​ ១៧) ដែល​ចាប់​ផ្ដើម​ ៣ ឆ្នាំ​ក្រោយ​ ក៏​ជា​រឿង​ក្លែង​ក្លាយ​ដែរ។ ក្រុម​ការងារ​ NASA ដែល​មាន​សមាជិក​ ៣ នាក់​ ដឹក​នាំ​ដោយ​លោក​ Eugene Cerman បាន​ទៅ​ដល់​ និង​បាន​ដើរ​លើ​ឋាន​ព្រះចន្ទ។ នេះ​ជា​របាយការណ៍​ដែល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ។

ប៉ុន្តែ​ការ​ពិនិត្យ​មើល​ឲ្យ​ល្អិតល្អន់​នៃ​រូបភាព​​មួយ​សន្លឹក​​បាន​ពី​បេសកកម្ម​នេះ (ទី ៧)​ ​​បាន​សន្និដ្ឋាន​ថា​រឿង​ទាំង​មូល​បាន​ថត​នៅ​ក្នុង​ឈុត​ឆាក​មួយ​របស់​ហូលីវូដ។ បើ​សិន​ពង្រីក​លើ​ក្បាំង​ការពារ​​​ភ្នែក​​របស់​អវកាសយានិក​ក្នុង​រូបភាព​ ឃើញ​ថា​មាន​រូប​របស់​បុរស​ម្នាក់​ទៀត​ដែល​ពាក់​អាវ​កាក់​ធម្មតា​ដើរ​លើ​ឋាន​ព្រះចន្ទ។

​រូបភាព​​ខាង​លើ​នេះ​ប្រទះ​ឃើញ​ដោយ​គណនី​ YouTube មួយ​មាន​ឈ្មោះ​ ​​​​​​​​​​​​​​Streetcap1 ដែល​ជា​រូបភាព​បាន​ពី​វិបសាយ​ផ្លូវ​ការ​របស់​អង្គការ​ NASA ផ្ទាល់។ តាម​រយៈ​វីដេអូ​ដែល​វិភាគ​ពី​រូបភាព​មួយ​នេះ​ បាន​និយាយ​ថា​ ៖ "គេ​និយាយ​ថា​យើង (សហរដ្ឋអាមេរិក) មិន​បាន​ទៅ​ដល់​ឋាន​ព្រះចន្ទ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​បាន​ទៅ​ដល់។ ប៉ុន្តែ​រូប​ភាព​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ ប្រហែល​ជា​មិន​ទេ។ ព្រោះ​ អាវ​អវកាស​របស់​បុរស​ម្នាក់​ទៀត​នៅ​ឯណា?"។

ពី​ក្រោម​វីដេអូ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ ដោយ​មាន​ខ្លះ​យល់​ស្រប​ និង​ខ្លះ​មិន​យល់​ស្រប។ ចុះ​ប្រិយមិត្ត​យល់​បែប​ណា​ដែរ?

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី