អ៊ីតាលីកក់សណ្ឋាគារនៅនៅរុស្ស៊ីរួចហើយ តែធ្លាក់ចេញពី World Cup ខណៈដាណឺម៉ាកយកជំនួស
- 2017-11-19 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីតាលីកក់សណ្ឋាគារនៅនៅរុស្ស៊ីរួចហើយ តែធ្លាក់ចេញពី World Cup ខណៈដាណឺម៉ាកយកជំនួស
ចន្លោះមិនឃើញ
អ៊ីតាលីមានទំនុកចិត្តក្នុងការបានឡើងទៅលេង World Cup រហូតដល់កក់សណ្ឋាគាររួចជាស្រេច ប៉ុន្តែឱកាសនេះត្រូវបានបាត់បង់ បន្ទាប់ពីចាញ់ស៊ុយអែតក្នុងវគ្គជម្រុះ ខណៈដាណឺម៉ាកបានឱកាសមាសនេះទៅលេងជំនួសអ៊ីតាលី។ នេះបើតាមប្រភពព័ត៌មានពី The Sun។
លោក Claus Bretton-Meyer នាយកប្រតិបត្តិនៃសមាគមបាល់ទាត់ប្រទេសដាណឺម៉ាកបាននិយាយថា ក្រុមរបស់លោកអាចនឹងទៅស្នាក់នៅសណ្ឋាគារដែលអ៊ីតាលីបានកក់ ព្រោះប្រទេសធំៗភាគច្រើនគេបានកក់កន្លែងរួចរាល់អស់ហើយ ប៉ុន្តែបើក្រុមលោកទៅស្នាក់នៅសណ្ឋាគារដែលអ៊ីតាលីបានកក់មែន បញ្ហាសំខាន់បំផុតគឺ ចំណូលចិត្តរបស់អ៊ីតាលី និង ដាណឺម៉ាកវាមិនដូចគ្នាទេ។
"ប្រទេសធំៗ បានកក់កន្លែងស្នាក់នៅល្អៗរួចអស់ហើយ ដូច្នេះយើងនឹងមើលថាតើយើងនឹងគួរធ្វើម៉េចបាន។ ខ្ញុំជឿថាយើងនឹងទៅស្នាក់នៅទីនោះ"។ លោក Meyer បាននិយាយ៕