Moyes ចាញ់​ ២-០ នៅ​ថ្ងៃ​វិល​ទៅ​ធ្វើ​ជា​​អ្នក​ចាត់ការ​ទូទៅ​វិញ​

  • 2017-11-20 02:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham United បន្ត​ងើប​មុខ​មិន​រួច​ក្រោយ​ចាញ់​ Watford ២ ទល់នឹង​០ ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ទូទៅ​ថ្មី David Moyes។

Moyes

David Moyes ជា​អ្នក​ចាត់ការ​មាន​បទ​ពិសោធន៍​ជោកជាំ​មួយ​រូប​នៅ​ Premier League ធ្លាប់​ដឹកនាំ​នៅ​ Everton, Manchester United, Sunderland និង​បច្ចុប្បន្ន​គឺ West Ham United សរុប​លោក​គ្រាប់​ដឹកនាំ​៥០០​ប្រកួត​ហើយ​នៅ​ក្របខ័ណ្ឌ​ដ៏​មាន​ប្រជាប្រិយភាព​របស់​ពិភព​លោក​មួយ​នេះ​។

ក្រុម​រហស្សនាម​ថា​ញញួរ​ធំ​ទើប​​បណ្ដេញ​​ លោក Slaven Bilic ចេញ​ពី​តំណែង​កាល​ពី​ដើម​ខែ​វិច្ឆិកា​ក្រោយ​ដឹកនាំ​ក្រុម​មិន​បាន​ល្អ​សោះ​។ យ៉ាង​ណា​វត្តមាន​របស់​គ្រូ​ថ្មី​ក៏​មិន​ទាន់​មាន​ពន្លឺ​សម្រាប់​ West Ham នៅ​ឡើយ​ ដោយសារ​បរាជ័យ​ក្រោម​ថ្វី​ដៃ Watford ​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​នៅ​លេខ​១៨​ក្នុង​តារាង​ជា​ចំណាត់ថ្នាក់​ដែល​ត្រូវ​កាត់​ចេញ​ពី​ Premier League។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស Will Hughes និង​ ខ្សែ​ប្រយុទ្ធ​ Richarlison ជា​អ្នក​រក​៣​ពិន្ទុ​ឲ្យ​ Watford នៅ​នាទី​ ១១ និង​៦៨។ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក Marco Silva ឈរ​លេខ​៨​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​មាន​១៨​ពិន្ទុ​ក្រោយ​លេង​បាន​១២​ប្រកួត៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ៉ុត