Kevin de Bruyne៖ យើង​នឹង​គាប​សង្កត់​គ្រប់​ក្រុម​ទាំង​អស់​

  • 2017-11-20 03:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin de Bruyne និង​ក្រុម​ Manchester City ទាំង​មូល​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​បំផុត​នៅ​រដូវ​កាល​នេះ​ដែល​ពិបាក​នឹង​មាន​ក្រុម​ណា​អាច​យក​ឈ្នះ​បាន​។

De Bruyne

បើ​តាម​តារា​ឆ្នើម​សញ្ជាតិ​បែលហ្សិក​ឲ្យ​ដឹង​ថា​ប្រព័ន្ធ​លេង​បច្ចុប្បន្ន​គឺ​ជា​អ្វី​ដែល​អ្នក​ចាត់ការ​ទូទៅ​ Pep Guardiola ទាមទារ​ចង់​បាន​ ហើយ​នឹង​បន្ត​លេង​បែបនេះ​ទល់​នឹង​គ្រប់​ក្រុម​ទាំង​អស់​ដែល​ពួកគេ​ត្រូវ​លេង​ប្រឈម​។

City កំពុង​ឈរ​ទី​កំពូល​តារាង​ Premier league យ៉ាង​មាន​ក្ដី​សុខ​ក្រោយ​ដាច់​ក្រុម​លេខ​២​ Manchester United រហូត​ដល់​៨​ពិន្ទុ។ Bruyne ជឿជាក់​ថា​ទម្រង់​លេង​ដ៏​គ្រោះ​ថ្នាក់​របស់​លោក​ Pep នឹង​បង្ក​ការ​គំរាមកំហែង​ មិន​ថា​គូ​ប្រជែង​ខ្លាំង​ប៉ុនណា​ក៏​ដោយ។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​និយាយ​ថា៖ "របៀប​ប្រយុទ្ធ​របស់​ក្រុម​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កីឡាករ​ទាំង​អស់​ពិសេស​គឺ​រូប​ខ្ញុំ។ គ្រប់​គ្នា​ត្រូវ​តែ​ដឹង​ពី​តួនាទី​ និង​គុណភាព​របស់​ខ្លួន។ កន្លង​មក​ទម្រង់​លេង​របស់​ក្រុម​ទទួល​បាន​ការ​សរសើរ​ ជា​ការ​ពិត​ក្រុម​នីមួយៗ​មាន​របៀប​លេង​ខុសៗ​គ្នា​ ប៉ុន្តែ​អ្នក​និយម​បាល់ទាត់​ចូល​ចិត្ត​មើល​ការ​លេង​របស់​យើង"៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត