គ្រាន់​តែ​ចូល​សណ្ឋាគារ​ម្ដង​ៗ តារា​ទាំង​នេះ​ដូរឈ្មោះ​​ប្លែកៗដល់​ហើយ​

  • 2017-11-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ តារា​ល្បី​ៗ​ភាគ​ច្រើន​ស្នាក់​នៅ​សណ្ឋាគារ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​ម្ដង​ៗ។ ប៉ុន្តែ​ការ​ស្នាក់​នៅ​នេះ អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នៅ​ហានិភ័យ​ខ្ពស់​ពី​សំណាក់​អ្នក​គាំ​ទ្រ ឬ​ក៏​ការ​តាម​ដាន​ពី​​បណ្ដា​អ្នក​ព័ត៌មាន​ផ្សេងៗ។

ហេតុ​ដូចនេះ​ ទើប​បាន​ជា​តារា​ល្បី​ភាគ​ច្រើន​បាន​ក្លែង​ឈ្មោះ​របស់​ពួក​គេ​ដោយ​ប្ដូរ​ទៅ​ជា​ឈ្មោះ​ប្លែកៗ​ ចម្លែក​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដើម្បី​បញ្ចៀស​បញ្ហា​ណា​មួយ​ដែល​អាច​កើត​ឡើង។

១. តារា​ចម្រៀង Beyoncé

នៅ​ពេល​ដែល​បិទ​បាំង​អត្តសញ្ញាណ​នាង​ម្ដង​ៗ តារា​​ចម្រៀង​រូប​នេះ​បាន​ជ្រើស​រើស​យក​ឈ្មោះ​ណា​ដែល​មនុស្ស​ទូទៅ​ប្រើ​ប្រាស់​ច្រើន​ គឺ​ឈ្មោះ "Ingrid Jackson"

២. តារា​ទូរទស្សន៍ Kim Kardashian

ពេល​ចុះ​ឈ្មោះ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ តារា​ស្រី​រូប​នេះ​ បាន​ជ្រើស​រើស​យក​ឈ្មោះ​តួអង្គ​ស្រី​ក្នុង​រឿង​តុក្កតា​មួយ​ដែល​នាង​ចូល​ចិត្ត​ "Princess Jasmine" មក​ក្លែង​បន្លំ​ដើម្បី​កុំ​ឲ្យ​​មាន​ការ​តាម​ដាន​ណា​មួយ​ពី​រូប​នាង។

៣. តារា​សម្ដែង Brad Pitt

កាល​នៅ​ជា​គូ​ស្នេហ៍​របស់ Angelina តារា​សម្ដែង​រូប​នេះ​ បាន​ដាក់​​បង្កើត​ឈ្មោះ​ថ្មី​រាល់​ពេល​លោក​ចុះ​ឈ្មោះ​នៅ​សណ្ឋាគារ​ម្ដង​ៗ ដោយ​ដាក់​ឈ្មោះ​លោក និង​លោក​ស្រី Angelina ម្នាក់​ពាក់​កណ្ដាល​ ដោយ​ហៅ​ថា ”Bryce Pilaf"

៤. តារា​សម្ដែង​ Angelina Jolie

នៅ​ពេល​ដែល​តារា​សម្ដែង​រូប​នេះ​ ធ្វើ​ដំណើរ​កម្សាន្ត​តែ​ឯង នាង​តែង​តែ​ដាក់​ឈ្មោះ​ខ្លួន​នាង​ថា "Miss Lollipop"

៥. តារា​ចម្រៀង Michael Jackson

"Dr. Doolittle" ជា​ឈ្មោះ​ដែល​​ស្ដេច​ចម្រៀង​ប៉ុប​រូប​នេះ​បាន​ដាក់​រាល់​ពេល​ដែល​លោក​​ស្នាក់​នៅ​សណ្ឋាគារ។

៦. តារា​ចម្រៀង Justin Timberlake

លោក Timberlake តែង​តែ​ហៅ​ខ្លួន​លោក​ថា "Mr. Woodpond" រាល់​ពេល​នៅ​ក្នុង​សណ្ឋាគារ។

៧. តារា​ចម្រៀង Justin Bieber

តារា​ចម្រៀង​រូប​នេះ បាន​ដាក់​ឈ្មោះ​ក្លែង​ក្លាយ​ដោយ​យក​​តាម​តារា​ក្នុង​រឿង​កំប្លែង​ប្រវត្តិសាស្ត្រ​ “Chandler Bing”

៨. តារា​ចម្រៀង Britney Spears

តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​​ ដាក់​ឈ្មោះ​របស់​នាង​ថា "Ms. Alotta Warmheart" ឬ​ក៏ "Mrs. Diana Prince" ដោយ​ដាក់​តាម​ព្រះ​នាង Diana។

៩. តារា​សម្ដែង​ Tom Cruise

តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​រូប​នេះ បាន​ប្ដូរ​ឈ្មោះ​របស់​លោក​ទៅ​ជា “Cage Hunt” នៅ​ពេល​ដែល​លោក​ចុះ​ឈ្មោះ​ស្នាក់​នៅ​សណ្ឋាគារ។

១០. តារា​សម្ដែង​ Johnny Depp

លោក Johnny Depp ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ សូម្បី​តែ​ឈ្មោះ​ក្លែង​ក្លាយ​របស់​លោក​នៅ​ក្នុង​សណ្ឋាគារ​ក៏​ចម្លែក​ដែរ ដូច​ជា​ឈ្មោះ  “Mr. Drip Noodle, Mr. Oddpong និង Mr. Stench”

ប្រភព៖ thisisinsider   ប្រែសម្រួល៖ អន សុភក្ត្រា