Galaxy S9 នឹង​ពង្រឹង​មុខងារ​ស្កេន​មុខ​ និង​ប្រស្រី​ភ្នែក​

  • 2017-11-21 02:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ETnews បាន​ចុះ​ផ្សាយ​​ថា​ Samsung កំពុង​បណ្ដាក់​ទុន​លើ​ការ​ពង្រឹង​​ទាំង​មុខងារ​ស្កេន​មុខ​ និង​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​​សម្រាប់​ Galaxy S9។

ផ្អែក​តាម​ប្រភព​ខាង​លើ​ឲ្យ​ដឹង​ថា​ គោល​ដៅ​របស់​ Samsung គឺ​ដើម្បី​បង្កើន​ល្បឿន​​ស្កេន​ប្រស្រី​ភ្នែក​ និង​ស្កេន​មុខ​ ដោយ​​​លក្ខណៈ​សម្បត្តិ​មូលដ្ឋាន​ដដែល​ និង​មាន​ទ្រង់ទ្រាយ​ដូច​​ពី​មុន​ដែរ។ ETnews បាន​​សរសេរ​ថា ៖ "វា​ជា​​គោល​បំណង​មួយ​ដើម្បី​បង្ហាញ​អ្វី​ខុស​ប្លែក​ពី​មុន...ក្រៅ​ពី​ការ​បង្កើន​ល្បឿន វា​អាច​នឹង​មាន​បន្ថែម​មុខងារ​ថ្មី​តាម​រយៈ​កម្មវិធី”។

មុខងារ​ស្កេន​មុខ​ដែល​មាន​លើ​ Galaxy S8/S8+ និង Note 8 គឺ​ស្កេន​មុខ​បែប​ 2D ខុស​ប្លែក​ពី​ Apple ដែល​ស្កេន​មុខ​បែប​ 3D ហេតុ​នេះ​ទើប​អាច​​បោក​បន្លំ​តាម​រយៈ​រូបថត​បាន។ ហេតុ​នេះ​ជា​មួយ​នឹង​ការ​ពង្រឹង​បន្ថែម​នេះ​ កម្រិត​សុវត្ថិភាព​របស់​មុខងារ​នេះ រួម​ទាំង​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​នឹង​​នៅ​កម្រិត​ដដែល គ្រាន់​តែ​មាន​លឿន​លឿន​ជាង​មុន៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង