ឡាន​លក់​ដាច់​ជាង​គេ​ទាំង​ ១០ នៅ​អាមេរិក​ មាន​ ៦ ម៉ូដែល​ជា​ឡាន​ជប៉ុន

  • 2017-11-21 02:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​ខាង​ក្រោយ​នេះ​បង្ហាញ​ពី​រថយន្ត​ប្រភេទ​ Sedan ១០ ម៉ូដែល​ ដែល​លក់​ដាច់​ជាង​គេ​នៅ​សហរដ្ឋអាមេរិក​ប្រចាំ​ឆ្នាំ​ ២០១៧ ​នេះ​គិត​ត្រឹម​ខែ​តុលា។ អ្វី​ដែល​គួរ​ឲ្យ​​​កត់​សម្គាល់​នោះ​គឺ​មាន​រថយន្ត​ ៦ ម៉ូដែល​ជា​រថយន្ត​ក្រុមហ៊ុន​ជប៉ុន​ និង​មាន​ ១ ម៉ូដែល​ជា​រថយន្ត​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ ហើយ​​​រថយន្ត​សហរដ្ឋអាមេរិក​មាន​តែ​ ៣ ម៉ូដែល​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​រថយន្ត​ទាំង​ ១០ មាន​ ៧ ម៉ូដែល​មាន​ចំនួន​លក់​ថយ​ចុះ​ ដោយ​សារ​តែ​អតិថិជន​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​រថយន្ត​ SUV ច្រើន។

១០. Chevrolet Malibu ៖ ចំនួន​លក់​ធ្លាក់​ចុះ​ ១៦,៥% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​ កាល​ឆ្នាំ​មុន

៩. Hyundai Elantra ៖ ចំនួន​លក់​ធ្លាក់​ចុះ​ ៨,៨%

៨. Chevrolet Cruze ៖ ចំនួន​លក់​​កើន​ឡើង​ ៣,៤%

៧. Ford Fusion ៖ ធ្លាក់​ចុះ​ ២២,៦%

៦. Nissan Sentra ៖ ចំនួន​លក់​កើន​ឡើង​ ០,២%

៥. Nissan Altima ៖ ធ្លាក់​ចុះ​ ១៧,១%

៤. Honda Accord ៖ ធ្លាក់​ចុះ​ ២,៣%

៣. Toyota Corolla ៖ ធ្លាក់​ចុះ​ ៩%

២. Toyota Camry ៖ ធ្លាក់​ចុះ​ ៥,៦%

១. Honda Civic ៖ កើន​ឡើង​ ១,៥%​

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង