Neymar៖ ទាល់​តែ​ខ្ញុំ​ឈ្នះ​ Champions League និង​ World Cup សិន​ទើប​រៀប​ការ​

  • 2017-11-21 03:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​កក់​សំបុត្រ​យន្តហោះ​ទៅ​ World Cup ២០១៨ ហើយ​ Paris Saint-Germain កំពុង​ឈរ​លេខ​មួយ​ក្នុង​ពូល​ នៅ Champions League ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Neymar បង្ហាញ​គោលដៅ​ចង់​ឈ្នះ​ពាន​ធំៗ​ទាំង​ពីរ​នេះ។

Neymar

តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ធ្លាប់​ឈ្នះ​ Champions League ម្ដង​​កាល​លេង​នៅ​ Barcelona ហើយ​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​ ប៉ុន្តែ​គ្រប់​យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​កីឡាករ​មាន​មហិច្ឆតា​ខ្ពស់​​ដូចជា​ Neymar។

ទោះ​ជា​ជោគជ័យ​ជាមួយ​អាជីព​បាល់ទាត់​ ក្នុង​នាម​ជា​កីឡាករ​ថ្លៃ​ខ្លួន​ខ្ពស់​​បំផុត​លើ​លោក​ តែ​ម្ចាស់​អាវ​លេខ​១០​នៅ PSG មិន​ទាន់​គិត​គូរ​រឿង​ផ្ទាល់​ខ្លួន​នៅ​ឡើយ​។ Neymar មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Davi Lucca និង​មិត្ត​ស្រី​ជា​តារា​ម៉ូឌែល​នាង​ Bruna Marquezine។ អ្នក​ទាំង​ពីរ​ធ្លាប់​ប្រកាស​ថា​បែក​គ្នា​តែ​ក្រោយ​មក​ត្រូវរ៉ូវ​គ្នា​វិញ​កាល​ពី​ខែ​តុលា។

មិត្តស្រី Neymar និងកូនប្រុស

យ៉ាង​ណា​កីឡាករ​វ័យ​២៥​ឆ្នាំ​មិន​ទាន់​និយាយ​ពី​ផែន​ការ​មង្គល​ការ​អ្វី​ទេ​ តែ​បាន​បង្ហើប​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​នឹង​គិត​ដល់​រឿង​នោះ​ក្រោយ​ឈ្នះ Champions League និង​ World Cup។ "ខ្ញុំ​ចង់​ឈ្នះ UCL ជាមួយ​ Paris និង​ World Cup ជាមួយ​ប្រេស៊ីល​ព្រោះ​វា​ជា​ក្ដី​ស្រមៃ​ធំ​បំផុត​ក្នុង​ជីវិត។ បន្ទាប់​មក​តើ​នរណា​អាច​ទាយ​ទុក​បាន​ ប្រហែល​ជា​ខ្ញុំ​ត្រូវ​រៀប​ការ​"។

​ Neymar ផ្ទេរ​ពី Barcelona ទៅ Paris Saint-Germain ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​។ បង្ហាញ​ខ្លួន​បាន​១៣​ប្រកួត​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់​នៅ​ក្លឹប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស៕

Neymar និងនាង​ Bruna Marquezine

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត