របៀប​ ​Block​ ​ចោល​នូវ​ ​SMS Spam​ ​ក្នុង​ ​iOS 11

  • 2017-11-22 02:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SMS Spam​ ​បង្ក​ភាព​រំខាន​ ​ដោយ​លោត​នូវ​ផ្ទាំង​ ​Notification ដល់​អ្នក​ប្រើប្រាស់​ ដោយ​ផ្ញើ​ពី​នេះ​ ពី​នោះ​ ដូចជា​សារ​ចុះ​តម្លៃ​ទំនិញ​ជាដើម​ ជាពិសេស Sim card របស់​ឥណ្ឌា​ ឬ​ពេល​អ្នក​ទៅ​បរទេស​។ ក្នុង​ iOS 11 អ្នក​អាច​ប្រើ​កម្មវិធី​ក្រៅ​ជំនួយ​ក្នុង​ការ​ Block នូវ​សារ​មួយ​ចំនួន​ទាំង​នេះ​។

មុន​អ្នក​ចាប់ផ្ដើម​ប្រើ​កម្មវិធី​ Blocking SMS spam អ្នក​ត្រូវ​ដឹង​ថា​កម្មវិធី​នឹង​អាច​អាន​សារ​របស់​អ្នក​ ហើយ​ប្រសិនបើ​អ្នក​គិត​ថា​រាល់​សារ​សំខាន់​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ អាច​ជា​បញ្ហា​។ ដូច្នេះ​ អ្នក​គួរ​ពិនិត្យ​មើល​នូវ​ Privacy policy របស់​កម្មវិធី​ ប្រសិនបើ​ Developer គួរ​ឲ្យ​ទុក​ចិត្ត​បាន​។ ម្យ៉ាង​វិញ​ទៀត​ កម្មវិធី​ទាំង​នេះ​ មិន​ប៉ះពាល់​ដល់​កម្មវិធី​ iMessage នោះ​ទេ​ ដោយសារ​វា​គ្រាន់​តែ​អាន​នូវ​សារ​ SMS និង​ MMS ប៉ុណ្ណោះ​។

របៀប​ Block SMS spam លើ​ iOS 11

  • ទាញ​យក​កម្មវិធី​ SMS spam blocking ណាមួយ
  • បើក​កម្មវិធី​ Settings > Messages
  • នៅ​ក្រោម​ Message Filtering ចុច​លើ​ Unknown & Spam
  • នៅ​ក្រោម​ SMS Filtering ជ្រើសរើស​កម្មវិធី​ Spam blocking ណា​មួយ​អ្នក​ចង់​ប្រើប្រាស់​ ក្រោយ​ដំឡើង​រួមមាន​ (SMS Shield, SMS Checker, VeroSMS)។

SMS Shield

កម្មវិធី​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​ជា​ ៥ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ អាច​ឲ្យ​អ្នក​ Block នូវ​សារ​ Spam កំណត់​ដោយ​ខ្លួនឯង​ និង​ប្រើ​ Machine learning algorithm របស់​ពួកគេ​។

SMS Checker

កម្មវិធី​នេះ​ប្រើ​ឥត​គិត​ថ្លៃ​ ប្រសិនបើ​អ្នក​ចង់​ Block នូវ​ Texts ដោយ​ខ្លួនឯង​តាម​រយៈ​ Keywords។ សម្រាប់​មុខងារ​ទិញ​លើ​កម្មវិធី​នេះ​ប្រហែល​ជា​ ៨ ដុល្លារ​អាច​ប្រើ​ Online filter សម្រាប់​ការ​ Block ដោយ​ស្វ័យប្រវត្តិ​។

VeroSMS

កម្មវិធី​នេះ​ប្រើ​ឥត​គិត​ថ្លៃ​ អាច​ឲ្យ​អ្នក​ Block នូវ​សារ​ Spam ដោយ​ Keywords អ្នក​ចង់​ប្រើ​។ សម្រាប់​មុខងារ​ទិញ​លើ​កម្មវិធី​នេះ​ ប្រហែល​ជា​ ១,៥ ដុល្លារ អាច​ Block នូវ​ Texts ផ្អែក​លើ​ Crowdsourced keywords (Keywords ល្អ​មាន​ស្រាប់​ក្នុង​ការ​ប្រើ​) បាន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ gadgets.ndtv   ប្រែសម្រួល៖ ប៊ុន ធឿន