៦​សន្លឹក​នៅ​ពី​ក្រោយ​​ការ​ពិត​ដែល ​អែតវីន ​​ក្លាយ​ជា​មនុស្ស​បែប​ហ្នឹង

  • 2017-11-22 02:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មក​នេះ​កំលោះ​សង្ហា​ អែតវីន បាន​ធ្វើ​ឲ្យ​​អ្នក​គាំ​ទ្រ​​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល និងព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ឃើញ​រូប​លោក​​​ប្រែ​ប្រួល​ទៅ​ជា​មនុស្ស​ម្នាក់​ថ្មី​មួយ​ទៀត​​​​​ខុស​​ប្រក្រតី​ ឬ ហៅ​ថា​មនុស្ស​ឆ្កួត​ នៅលើផ្ទាំងផ្សព្វផ្សាយ។

អ្វី​ជា​ការ​ព្រួយ​បារម្ភ​របស់​​អ្នក​គាំ​ទ្រ​ត្រូវ​បាន​កំលោះ​សង្ហា​ អែតវីន ចេញ​មុខ​បក​ស្រាយ​ប្រាប់​ Sabay ថា​ ចំពោះ​រឿង​រ៉ាវ​កើត​ឡើង​លើ​រូប​លោក​កន្លង​មក​ គ្រាន់​តែ​ជា​ការ​សម្ដែង​រឿង​តែ​ប៉ុណ្ណោះ​ ព្រោះ​ក្នុង​រឿង​សាច់​រឿង​ទាំង​មូល​តម្រូវ​ឲ្យ​លោក​​ដើរ​តួ​ជា​មនុស្ស​ឆ្កួត​។ ហេតុដូច្នេះ​ហើយ​ទើប​តុប​តែង​ខ្លួន​យ៉ាង​ម៉េច​ធ្វើ​ឲ្យ​សម​ដូច​មនុស្ស​ឆ្កួត​។​

ការ​សម្ដែង​ជា​តួ​អង្គ​មនុស្ស​ឆ្កួត​នេះ​ដែរ​ អែតវីន ជួប​ផល​លំបាក​ច្រើន​ ដោយ​សារ​វា​ជា​លើក​ដំបូង​​របស់​ខ្លួន​ ទោះបី​ជា​មាន​​ផល​លំបាក​ខ្លះ​ក្នុង​ពេល​ថត​រឿង​ តែ​លោក​អាច​ធ្វើ​បាន​​ មិន​ឱ្យ​ផលិតករ​ និង​អ្នក​ដឹក​នាំ​រឿង​ទាស់​ចិត្ត​ឡើយ​។

តួ​ឯក​ប្រុស​ក្នុង​រឿង​ "ក្រមុំ​បេះ​ដូង​ដែក​ប៉ះ​អង្គរក្ស​ចិត្ត​ខ្លាំង​" បាន​និយាយ​ថា​៖​"​ មាន​អារម្មណ៍​ថា​ប្លែក​បង​ ពី​មុន​ខ្ញុំ​ធ្លាប់​សម្ដែង​ជា​តួ​អង្គ​តុប​តែង​ខ្លួន​ជា​កំលោះ​សង្ហា​ ដល់​ពេល​រឿង​នេះ​​ តុប​តែង​ខ្លួន​តែ​មួយ​ឈុត​ហ្នឹង​​​"។

ទាក់​ទង​ និង​ការ​តុប​តែង​ខ្លួន​ជា​មនុស្ស​ឆ្កួត​ អែតវីន មាន​អារម្មណ៍​ថា​ធុញ​ថប់​ជា​ពិសេស​គឺ​ពុក​មាត់​ និង​ពុក​ចង្កា​​ បាន​​ធ្វើ​ឲ្យ​លោក​ពិបាក​ និង​ស្អុះស្អាប់​​ពេល​ទទួល​ទាន​អាហារ​ម្ដង​ៗ។ ទោះ​បី​ជា​មាន​ការ​ធុញ​ថប់​ខ្លះ​ក្ដី​​កំលោះ​សង្ហា​រូប​នេះ​​​នៅ​តែ​សប្បាយ​ចិត្ត ព្រោះ​​ខ្លួន​រំពឹង​ថា​នៅ​ពេល​រឿង​នេះ​ដាក់​បញ្ចាំង​នៅ​រោង​កុន​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ ហើយ​កេរ្តិ៍​ឈ្មោះ​លោក​អាច​ល្បី​បាន​ថែម​មួយ​កម្រិត​ទៀត​៕​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន