Ronaldo បំបែក​កំណត់ត្រា​សំខាន់​មួយ​ក្នុង​ជ័យ​ជម្នះ​កន្លះ​ឡូ​ទល់​នឹង​ Apoel​

  • 2017-11-22 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid បាន​ត្រឡប់​ទៅ​រក​ជ័យ​ជម្នះ​វិញ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ Apoel Nicosia ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ H។

Ronaldo

ក្នុង​ការ​ប្រកួត​នៅ​ទឹកដី​ប្រទេស​ស៊ីប​ ក្រុម​យក្ស​របស់​អេស្ប៉ាញ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​រហូត​ដល់​ ៦​ទល់​នឹង​០ ជា​ការ​ស៊ុតបញ្ចូល​ទី​របស់​ Karim Benzema ២គ្រាប់​, Luka Modric និង​ Nacho Fernandez ម្នាក់​១​គ្រាប់​ ហើយ​ Cristiano Ronaldo ២​គ្រាប់​។

ក្រៅ​ពី​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់​ តារា​ឆ្នើម​ Ronaldo ក៏​បាន​បំបែក​កំណត់ត្រា​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​នៅ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ខាង​លើ។ ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​បង្កើត​កំណត់ត្រា​ថ្មី​ដោយ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ (Assist) បាន​២៧​ដង​ ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​នៅ​១០​រដូវ​កាល​ចុង​ក្រោយ។

២​គ្រាប់​យប់​មិញ​ជា​​គ្រាប់​បាល់​នៅ​ Champions League ទី​១៨​​សម្រាប់​​ឆ្នាំ​២០១៧​ជា​កំណត់ត្រា​ថ្មី​មួយ​ដែល​មិន​ទាន់​មាន​នរណា​ធ្វើ​​បាន ហើយ​​ Ronaldo បាន​បង្កើន​គ្រាប់​បាល់​សរុប​ឡើង​ដល់​​​១១៣​គ្រាប់​ ច្រើន​ជាង​គូ​ប្រជែង​ Lionel Messi ចំនួន​១៦​គ្រាប់៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត