មិន​ត្រឹម​បើក​សាលា​បង្ហាត់រាំទេ តួ​ស្រី "ឡាំយ៉ង" ចេញ​បង្រៀន​ផ្ទាល់​​ទៀត!

  • 2017-11-22 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​មាន​ការ​កោតសរសើរ​ជា​ខ្លាំង​ ពេល​បាន​ឃើញ​កាយវិការ​ដ៏​ទន់ភ្លន់​របស់​តារា​ស្រី​ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ស្គាល់​ថា​ជា​នាង​ "ឡាំយ៉ង” Nune Woranuch បង្ហាត់​កូន​សិស្ស​ជា​ច្រើន​រាំ​របាំ។

មិនត្រឹម​តែ​ជា​តារា​សម្ដែង​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ Nune ក៏​ជា​នារី​ម្នាក់​ដែល​មាន​ជំនួញ​កាន់​ក្នុង​ដៃ​ច្រើន​ដែរ។

ក្រៅពីនោះ​ នាង​ថែម​ទាំង​បាន​បើក​សាលា​បង្រៀន​ហាត់​របាំ​មួយ​កន្លែង​ទៀត​ផង។ មក​ទល់​ពេល​នេះ​ សាលា​របស់​នាង​មាន​សិស្ស​កាន់តែ​ច្រើន​ឡើងៗ ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​ក្មេងស្រី។

តាំង​ពី​បើក​ដំណើរ​ការ​មក​ មិន​ដែល​ឃើញ​ម្ចាស់​សាលា​រូបនេះ​បង្ហាញរូបភាព​បង្ហាត់​កូន​សិស្ស​ដល់​សាធារណជន​ឡើយ។ ទើប​តែ​កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​វិច្ឆិកា​ Nune បាន​បង្ហោះ​រូបភាព​ពី​សកម្មភាព​របស់​ខ្លូន​ បង្ហាត់​រាំ​ដល់​កូន​សិស្ស​ជា​ច្រើន ព្រម​ជាមួយ​កាយវិការ​ទន់ភ្លន់​ និង​ទឹកមុខ​ញញឹម​ពេញ​ដោយ​ក្ដី​ស្រលាញ់។ កាយ​វិការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ជា​ច្រើន​ មាន​ការ​កោតសរសើរ​មិន​ដាច់​ពី​មាត់គ្រប់ៗគ្នា៕

ចុចអាន៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម